Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី ស្នើ​ដល់​កម្មករ​អនាម័យ បរិស្ថាន​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន កាន់តែ​សកម្ម​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​លើកកម្ពស់ សោភ័ណភាព​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ លោក​អភិបាល​រាជធានី បានស្នើ​ដល់​បងប្អូន​កម្មក​រក​ម្មការិនី​អនាម័យ បរិស្ថាន និង​សាធារណការ ឲ្យខិត​ខំ​បំពេញ​ការងារ​របស់​ខ្លួន កាន់តែ​សកម្ម​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​លើកកម្ពស់ សោភ័ណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស្រស់បំព្រង និង​គួរ​ជាទី​រស់នៅ​ប្រកប​ដោយ​សុខដុមរ​មា​។​

​ពិធី​ប្រគល់​អំណោយ ដល់​កម្មករ កម្មការិនី ក្រុមហ៊ុន ស៊ីន​ទ្រី និង​បុគ្គលិក មន្ទីរ​សាធារណការ​នេះ ធ្វើឡើង ក្រោម​វត្តមាន លោកស្រី ឃួន សុ​ដា​រី អនុប្រធាន កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជា​ប្រធាន កាកបាទក្រហមកម្ពុជា និង​លោក ឃួ​ង ស្រេង ប្រធានកិត្តិយស កាកបាទ​ក្រហម​រាជធានី និង​ជា​អភិបាល រាជធានី​ភ្នំពេញ ព្រមទាំង ប្រធាន​កាកបាទក្រហម រាជធានី​ភ្នំពេញ លោក មាស ចាន់​យ៉ាដា និង​ថ្នាក់ដឹកនាំ ក្រុមហ៊ុន​ស៊ីន​ទ្រី និង​កម្មករ​-​កម្មការិនី ជាង​២​ពាន់​នាក់ ។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា បញ្ហា​អនាម័យ បរិស្ថាន ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​និង​អកអំបុក បរិមាណ​សំរាម​ដែល​ប្រមូលបាន​មាន​ចំនួន​រហូត​ដល់ ៨.៣២១​តោន កើនឡើង​ចំនួន​២.០២៥​តោន ស្នើ​នឹង​៣២​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ក្នុងនោះ ដើម្បី​គ្រប់គ្រង​សំរាម​ទាំងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ចាត់​តែង​កម្លាំង​បុគ្គលិក កម្មករ គ្រប់ផ្នែក សរុប​ចំនួន​២.២៦៥​នាក់ សរុប​ចំនួន​២.២៦៥​នាក់ ដើម្បី​ធ្វើ​ការប្រមូល វេច​ខ្ចប់ ដឹក​ជញ្ជូន​សំរាម លាង​សម្អាត់​ផ្លូវ​កម្រាលថ្ម​ម៉ាត និង​ថែ​ទាំង​សួនច្បារ​ក្រោយ​ពេល​បញ្ចប់​កម្មវិធី​រៀងរាល់ថ្ងៃ ហើយ​ការងារ​នេះ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​កម្មករ កម្មការិនី បាន​លះបង់​ពេលវេលា​សំរាក​យប់ ដើម្បី​បំពេញការងារ​បាន​ទាន់ពេលវេលា ធ្វើឲ្យ​បញ្ហា​អនាម័យ បរិស្ថាន​មាន​ភាពល្អប្រសើរ​ជាង​បណ្តា​ឆ្នាំកន្លងមក និង​ទទួលបាន​ការគាំទ្រ​លើកទឹកចិត្ត ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។

លោក​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​បុគ្គលិក កម្មករ​អនាម័យ បរិស្ថាន និង​សាធារណការ កាកបាទក្រហមកម្ពុជា​ថ្នាក់កណ្តាល បាន​ផ្តល់​អំណោយ​មនុស្សធម៌ ដើម្បី​ចែក​ជូន​បងប្អូន​កម្មក​រ កម្មការិនី ដែល​អញ្ជើញ​មក​ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចំនួន​៤៥៩​នាក់ និង​ក្រុមហ៊ុន​ស៊ីន​ទ្រី​ចំនួន​១.៨០៦​នាក់ សរុប​ចំនួន​២.២៦៥​នាក់​។ តាមរយៈ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ អាច​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព រស់នៅ​របស់​បងប្អូន​កម្មករ កម្មការិនី បាន​មួយកម្រិត និង​ជា​ការលើកទឹកចិត្ត​ដ៏​ធំធេង​ដល់​បងប្អូន​កម្មក​រក​ម្មការិនី​អនាម័យ​បរិស្ថាន និង​សាធារណការ ឲ្យខិត​ខំ​បំពេញ​ការងារ​របស់​ខ្លួន កាន់តែ​សកម្ម​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​លើកកម្ពស់ សោភ័ណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស្រស់បំព្រង និង​គួរ​ជាទី​រស់នៅ​ប្រកប​ដោយ​សុខដុមរ​មា​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ​កម្ពុជា បានចាត់ទុក​សម្តេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​មាតា​មនុស្សធម៌ និង​ជា​ថ្នាក់​ដឹកនាំ​ដ៏​គំរូ ដែល​បាន​ដឹកនាំ​កាកបាទក្រហមកម្ពុជា ដោយ​មាន​ការយកចិត្ត​ទុកដាក់ មាន​ក្តីមេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ គឺ​ជួយ​សង្គ្រោះ គ្រប់ពេលវេលា គ្រប់​ទីកន្លែង យ៉ាង​ទាន់​ពេលវេលា ទាំង​ស្បៀង​ឧបភោគ​បរិភោគ លំនៅឋាន អណ្ដូងទឹក គ្រោះធម្មជាតិ បញ្ហា​ស្រូវ​ស្រែចំការ និង​បញ្ហា​ផ្សេងៗ​ទៀត ដែលជា​សេចក្ដីត្រូវការ​ចាំបាច់ សម្រាប់​ប្រជា​ពល​រាស្ដ្រ ។​

​ជាមួយគ្នានេះ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន កាកបាតក្រហមកម្ពុជា បាន​លើកឡើង​ថា “​ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​នាំ នូវ​បណ្តាំ​សាកសួ​សុខទុក្ខ ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ជំ​ពោះ​បងប្អូន​កម្មករ កម្មការិនី​យើង​ទាំងអស់ ដែល​បំពេញ​មុខតួនាទី អនាម័យ បរិស្ថាន សម្រាប់​រាជធានី​ភ្នំពេញ ដែល​ថ្នាក់ដឹកនាំ នៅ​ខ្វល់ខ្វាយ នឹករលឹក ដល់​ប្អូន​កម្មករ កម្មការិនី ក៏​ដូច​ជា​ឱកាស​បាន​ជួប​មុខ ថ្នាក់ដឹកនាំ របស់​រាជធានី​ភ្នំពេញ​ដែរ​” ។ លោកស្រី បាន​បន្ថែមថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ផ្តាំផ្ញើ នូវ​សេចក្តី​នឹករលឹក ការ​អាណិត​ស្រឡាញ់ ជាមួយនឹង​មនោ​ស​ច្ចេតនា ស្រឡាញ់​រាប់អាន​បងប្អូន កម្មករ​កម្មការិនី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ រាជធានី​ភ្នំពេញ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

     

spot_img
×