Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល កំណត់​នីតិវិធី​សម្រាប់​ការបើក​ផ្តល់​បៀវត្សរ៍​រៀងរាល់ ២​សបា្តហ៍​ម្តង ក្នុង​នីមួយៗ ជូន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សាធារណៈ​

spot_img

​​ភ្នំពេញ ​៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ចេញ​សារាចរ​ស្តីពី ស្តីពី​ការកំណត់​នីតិវិធី​សម្រាប់​ការបើក​ផ្តល់​បៀវត្សរ៍​រៀងរាល់ ២​សបា្តហ៍​​ម្តង ក្នុង​នីមួយៗ ជូន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សាធារណៈ​ផ្សេងទៀត​។​

​សារាចរ​របស់​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា ដើម្បី​ធានា​ការបើក​ផ្តល់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សាធារណៈ​ផ្សេងទៀត ដែល​ស្ថិត​ក្នុង​តារាង​បៀវត្សរ៍​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ដោយ​ក្រសួង​មុខងារសាធារណៈ បាន​ឆាប់រហ័ស ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នៅ​រៀងរាល់​២​សប្តាហ៍​ម្តង​ក្នុង​ខែ​នី​មួយៗ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការណែនាំ​ដល់​ក្រសួង​មុខងារសាធារណៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អង្គភាព​រដ្ឋបាល ថ្នាក់ជាតិ និង​អង្គភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​ក្នុង​នោះ អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ ត្រូវ​បើក​ប្រាក់​បៀវត្សរ៍ លើក​ទី​១ ឲ្យបាន​ទា​ន់ក្នុង​សប្តាហ៍​ទី​២ និង​លើក​ទី​២ ឲ្យបាន​ទា​ន់ក្នុង​សប្តាហ៍​ទី​៤ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×