Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត មាន​ឱកាស​បាន​ចេញ​ក្រៅ​រៀនសូត្រ ជំនាញ​បន្ថែម ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​ល្អ​ប្រសើរ តែ​គួរ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា គយ​រលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​មុន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់ជួប​។​

​ឆ្នាំ​ខាល ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំមាន​បញ្ហា​អ្វី​គួរ​ខ្វាយខ្វល់ ។ លុយកាក់ ខាតបង់​ប្រាក់​កាស​ត្រូវ​ចេះ​ទប់ចិត្ត​ពេល​ទិញ​របស់ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើតរឿង​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយ​ចំនួន តែ​ចុងក្រោយ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​កុំឲ្យ​កើត​រឿងប្រេះឆា ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​បង្កើន​វេន ឬ​ទៅ​បេសកម្ម​ឆ្ងាយ ។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ប្រយ័ត្ន​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ​បញ្ចៀស​ត្រូវគេ​បោកប្រាស់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​សរសើរ តែ​មិន​ត្រូវ​ភ្លេចខ្លួន​ទើប​ភ័ព្វសំណាង​មិន​រត់​ចោល​អ្នក ។ លុយកាក់ ជួប​សំណាងល្អ​អំពី​លុយកាក់ ដូចជា​ទទួលបាន​ប្រាក់រង្វាន់ ឬ​ចាប់ឆ្នោត​ត្រូវ​រង្វាន់ ។ មនោសញ្ចេតនា អាក្រក់​បំផុត ងាយ​កើត​ការឈ្លោះប្រកែក​ខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មិន​រលូន​ល្អ មាន​កំហុស​ច្រើន និង​ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី ។ លុយកាក់ មិន​ស្ថិរភាព​ចំណូល​ខ្សត់ខ្សោយ ។ មនោសញ្ចេតនា ងាយ​កើត​មាន​រឿង​យល់ច្រឡំ​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន អ្នក​នៅ​ជុំវិញ​ជួយ​គាំទ្រ ។ លុយកាក់ មិនមាន​អ្វី​ប្រសើរឡើង គួរ​បញ្ចៀស​ការ​ខ្ចីបុល​អ្នកដទៃ ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែមល្ហែម​ដាក់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ព្យាយាម​ប្រឹងប្រែង​ជាមុន​ទើប​ត្រូវបាន​ថ្នាក់លើ​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់ ។ លុយកាក់​ទៅ​ឆ្ងាយ​ទើប​មាន​ឱកាស​បាន​លាភ​ជា​លុយកាក់ ។ មនោសញ្ចេតនា ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​មិនល្អ​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ស្ថិរភាព មិន​មាន​បញ្ហា ឬ​ការលំបាក​អញ​វី​មក​រារាំង ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ពេល​ចង់​ទិញ​របស់ ចៀសវាង​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​ប្រឹងប្រែង​ហួស​កម្លាំង គួរ​មាន​ពេល​លំហែ​ខួរក្បាល ។ លុយកាក់ ទោះបី​យីអ៊ុន​ឡើង តែ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ មិនល្អ ត្រូវ​ក្លាហាន​ប្រឈមមុខ​នឹង​ឧបសគ្គ មិន​ត្រូវ​គេចវេស ។ លុយកាក់ គួរ​សាកសួ​យោបល់​អ្នក​មាន​បទពិសោធន៍​ក្នុង​វិស័យ​វិនិយោគ​មុន​សម្រេច​បោះទុន ។ មនោសញ្ចេតនា មិន​ត្រូវ​ប្រើ​សម្តី​ធ្ងន់ៗ​ដាក់​គូស្នេហ៍ ៕​

spot_img
×