Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីងៀត​បបែល​ផ្ទុក​សា​ធាតុ​បូរ៉ាក់ជាង ៥០​គី​ឡូ ដែល​ដាក់​លក់​នៅ​ផ្សារ​តាកែវ ​ត្រូវ​មន្ត្រី​ជំនាញ​កាំកុងត្រូលរឹបអូស​យក​ទៅ​ដុត​កម្ទេច​ចោល​

spot_img

​តាកែវ ៖ ត្រីងៀត​បបែល​ដែល​ផ្ទុក​សា​ធាតុគីមី​បូរ៉ាក់​ខុសច្បាប់​ចំនួន​ជាង​៥០​គី​ឡូ ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​រឹបអូស​យក​ទៅ​ដុត​បំផ្លាញចោល បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទំនិញ​មួយចំនួន​នៅក្នុង​ផ្សារ​តាកែវ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ថ្លែងថា នៅ​ក្នុង​ការ​ប្រតិបត្តិកា​រ​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​ដើម្បី​ពង្រឹង​គុណភាព សុវត្ថិភាព​ម្ហូបអាហារ មន្ត្រី​កាំកុងត្រូល​ក៏​បាន​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហា​រវេច​ខ្ចប់​ស្រាប់​ព្រមទាំង​ធ្វើ​តេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់ បង្គា​រ មឹក ជ្រក់​ត្រពាំង សរសៃ​គុយទាវ សណ្តែក​បណ្តុះ ខ្ញី​ហាន់ ត្រីងៀត ត្រី​ប្រា បង្អែម​លត ក្បាល​ត្រី បបែល​ងៀត ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់​លើ​ផលិតផល​ម្ហូបអាហា​រទាំ​ង​អស់នេះ​។ ជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បឋម យើង​បាន​រកឃើញ​ការដាក់​លាយ​សារធាតុ​គីមី​បូរ៉ា​ក់លើ បបែល​ងៀត​ចំនួន​៤៣,៥០​គី​ឡូ និង​ក្បាល​ត្រី​ប្រា​ចំនួន​១០​គី​ឡូ ដោយ​យើង​បាន​ធ្វើការ​រឹបអូស​និង​យក​ទៅ​ដុត​កម្ទេច​ចោល​។​

​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​តាកែវ​បាន​មានប្រសាសន៍​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​រឹបអូស​ងៀត​បបែល​និង​ក្បាល​ត្រី​ប្រា​មាន​ផ្ទុក​សា​ធាតុគីមី​បូរ៉ាក់​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​បងប្អូន​អាជីវករ​សូម​បញ្ឈប់​ការលក់​ចំណីអាហារ​ណា​ដែល​គ្មាន​គុណភាព ហួស​កាលបរិច្ឆេទ​កំណត់​ជា​ពិសេស​មាន​ផ្ទុក​សា​ធាតុគីមី​ខុសច្បាប់​។​

បន្ទាប់​ពី​ចុះ​ពិនិត្យ​ទំនិញ​និង​ចំណីអាហារ​នៅ​ផ្សារ​តាកែវ​រួច មន្ត្រី​ជំនាញ​កាំកុងត្រូល ក៏​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស នៅ​វិទ្យាល័យ​សុខ​អាន​ព្រៃ​សណ្តែក ដោយ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​លើ​ម្ហូបអាហារ និង​បាន​ត្រួតពិនិត្យ​លើ​តូប​លក់​អាហារ នៅក្នុង​សាលា​ចំនួន​១៧​តូប ព្រមទាំង​បាន​រឹបអូស សាច់គោ​ងៀត​កញ្ចប់​ហួស​កាលបរិច្ឆេទ​ប​ប្រើប្រាស់​ចំនួន​២៤​កញ្ចប់​ផងដែរ​៕ ដោយ ៖ តាកែវ​

 

spot_img
×