Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ណែនាំ​ដល់​អាជ្ញាធ​ស្រុក​ជាប់​ព្រំដែន​ឲ្យ​ចុះ​ពិនិត្យ​មើល​កុំឲ្យ​មាន​ការជួល​ដី​ស្រែ​ឲ្យ​បរទេស​ធ្វើ​

spot_img

​តាកែវ ៖ នៅក្នុង​ឱកាស​អញ្ជើញ​ធ្វើជា​អធិបតីភាព​នៅក្នុង​ពិធី​ប្រកាស​តែងតាំង លោក គិន ភក្តី ជា​អភិបាលស្រុក​កោះអណ្ដែត​ថ្មី នៅ​រសៀល​ថ្ងៃ អង្គារ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សាលា​ស្រុក​កោះអណ្ដែត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​ធ្វើ​ការណែនាំ​ដល់​សមត្ថកិច្ច​តាម​ព្រំដែន ជាពិសេស​ធា​ជ្ញាធរ​ស្រុក​ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ត្រូវ​ចុះ​ធ្វើ​ការត្រួតពិនិត្យ​មើល​ឲ្យបាន​ជាប់​ជាប្រចាំ ដោយ​ហាម​ដាច់ខាត​ចំពោះ​ការជួល​ដីស្រែ​ខ្មែរ​យើង​ឲ្យ​ជនជាតិ​វៀតណាម​ធ្វើ​។​

ថ្លែង​នៅ​ចំពោះមុខ​សមត្ថកិច្ច​តាម​ព្រំដែន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ​ឯកឧត្តម អ៊ូច ភា បាន​ថ្លែងថា សមត្ថកិច្ច​ដែល​ឈរ​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ទាំង​ទា​ហ៊ាន​និង​នគ​បាល​ជា​ពិសេស​អាជ្ញាធរ​ស្រុក​៤ គឺ​ស្រុក​បូរី​ជលសារ ស្រុក​កោះអណ្ដែត ស្រុក​គីរីវង់ និង​ស្រុក​អង្គ​បូរី ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​ខាង​តែ​បាន​ចំពោះ​ការជួល​ដី​ស្រែ​ឲ្យ​ជនជាតិ​វៀតណាម​ធ្វើ​។ បញ្ហា​ជួល​ដីស្រែ​នៅតាម​បណ្ដោយ​ព្រំដែន​ទាំង​ព្រំដែន​ជាប់​ប្រទេស​ថៃ ប្រទេស​វៀតណាម​និង​ប្រទេស​ឡាវ កន្លងមក​រាជរដ្ឋា ភិបាល​កម្ពុជា​បាន​ចេញ​សារាចរណ៍​ណែនាំ ដោយ​ហាម​ដាច់ខាត​ចំពោះ​ការជួល​ដីស្រែ​នេះ ហើយ​បើ​ម្ចាស់​ដី​ជនជាតិខ្មែរ​យើង​មិន​ធ្វើ​ទេ​គឺ​សុខចិត្ត​ទុក​ឲ្យ​ទំនេរ​ចោល​តែម្ដង​។​

​ឯកឧត្តម​អភិបាលខេត្ត​តាកែវ​បាន​មានប្រសាសន៍​បន្ត​ថា បញ្ហា​ជួល​ដីស្រែ​នៅតាម​បណ្ដោយ​ព្រំដែន​ឲ្យ​បរទេស​ធ្វើ​នេះ​ជាពិសេស​ជួល​ឲ្យ​ជនជាតិ​វៀតណាម​ធ្វើ វា​ជា​បញ្ហា​រសើប​មួយ ដែល​អ្នកនយោបាយ​ឱកាសនិយម​ខ្លះ​ឆ្លៀត​យក​បញ្ហា​នេះ​រិះគន់​រាជរដ្ឋាភិបាល​និង​បាន​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា​លក់​ដីស្រែ​ខ្មែរ​ឲ្យ​បរទេស​ជា​ដើម​។ ដូច្នេះ​ដើម្បី​លុបបំបាត់​ការ​យក​រឿង​ជួល​ដី​ស្រែ​តាម​បណ្ដោយ​ព្រំដែន​នេះ​មក​វាយប្រហារ​រាជរដ្ឋាភិបាល​ដោយ​អយុត្តិធម៌​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​អាជ្ញាធរ​ស្រុក​ដែល​ជាប់​ព្រំដែន​ត្រូវ​ធ្វើ​ការ​ទប់ស្កាត់​ឲ្យបាន​ជា​ដាច់ខាត​ចំពោះ​ការជួល​ដី​ស្រែ​នេះ​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម អ៊ូច ភា ក៏​បាន​ធ្វើ​ការព្រមាន​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងឡាយណា​ដែល​ធ្លាប់​ស៊ុំគ្រលំ​រឿង​ជួល​ដី​ស្រែ​ឲ្យ​ជនបរទេស​នេះ ត្រូវ​ដកខ្លួន​ជា​បន្ទាន់ ហើយ​ប្រសិនបើ​អាជ្ញាធរ​ស៊ើប​ដឹង​ត្រូវតែ​ដកតំណែង​ចោល​តែម្ដង​ហើយ​ក៏​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល​ផង​ដែរ ព្រោះ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្ដីណែនាំ​ជាច្រើន​ដង​មក​ហើយ​៕ ដោយ ៖ តាកែវ​

spot_img
×