Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ ៖ អធិការ​ក្រុង​-​ស្រុក​ទាំង​១០ ត្រូវ​ត្រួតពិនិត្យ​គ្រប់​រថយន្ត​ពន្លត់​អគ្គីភ័យ​ឲ្យបាន​ជាប់​ជាប្រចាំ​

spot_img

​ខេត្តតាកែវ ៖ ស្នងការ​នគ​បាល​ខេត្តតាកែវ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង បាន​ធ្វើ​ណែនាំ​ដល់​អធិការ​ក្រុង​-​ស្រុក​ទាំង​១០ ធ្វើការ​ត្រួតពិនិត្យឲ្យ​បាន​ជាប់​ជាប្រចាំ​ចំពោះ​រថយន្ត​ពន្លត់​អគ្គីភ័យ​កុំ​ឲ្យ​រថយន្ត​មាន​បញ្ហា​ព្រោះ​នៅពេល​មាន​បញ្ហា​អគ្គីភ័យ​កើតឡើង រថយន្ត​ពន្លត់​អគ្គីភ័យ​ត្រូវតែ​ចេញ​ធ្វើ​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​ទាន់ពេលវេលា​។​

​ថ្លែង​នៅក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការបណ្ដុះបណ្ដាល បច្ចេកទេស​ត្រួតពិនិត្យ និង​ថែទាំ​រថយន្ត​ពន្លត់អគ្គីភ័យ ពី​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គ​ស្នង​នគរបាល​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ថ្លែងថា កំ​ម្លាំង​ជំនាញ​នៅ​ស្នងការដ្ឋា​ននិង​កម្លាំង​ជំនាញ​ដែល​មកពី​គ្រប់​អធិការ​ក្រុង​ស្រុក​ទាំងអស់​ទាំងអស់​ត្រូវ​ខិត​យកចិត្តទុកដាក់ សិក្សា​រៀន សូត្រ ស្វែងយល់​អំពី​រៀប​ថែទាំ និង​ជួសជុល​ប្រភេទ​រថយន្ត​ពន្លត់​អគ្គីភ័យ ដើម្បី​យកមក​អនុវត្ត​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ ជៀសវាង​មាន​បញ្ហា​អគ្គីភ័យ​កើតឡើង តែ​បែ​ជា​រថយន្ត​ពន្លត់​អគ្គីភ័យ​ខូច​មិនអាច​ចេញទៅ​ជួយ​បន្លត់​អគ្គ​ភ័យ​បាន​ទៅ​វិញ ដែលនាំអោយ​មាន​ការរិះគន់​ពី​បងប្អូន​ប្រជាពលរដ្ឋ​។​
​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង បាន​ថ្លែង អំណរគុណ ចំពោះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ចាត់​ឲ្យ​ក្រុមការងារ ចុះ​មក​បង្ហាត់បង្រៀន​អំពី​បច្ចេកទេស​ថែទាំ​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ ព្រមទាំង​ត្រួតពិនិត្យ សិក្សា វាយតម្លៃ​ចំពោះ​រថយន្ត​របស់​ស្នងការដ្ឋាន និង​រថយន្ត​នៅ​តាម​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង ដែល​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ណា​ដែល​ចាស់​ទ្រុឌទ្រោម ខូច​មិនអាច​ដំណើរការបាន ដែល​ទាមទារ​អោយ​មាន​ការជួសជុល​បន្ទាន់ ដើម្បី​កុំអោយ​មាន​ការរាំងស្ទះ​ដល់​ដំណើរការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​គ្រោះ​ថា្នក់​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជា​យថាហេតុ ៕ ដោយ ៖ តាកែវ​

 

spot_img
×