Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈឺចាប់ពេក! ប្តី​ចង​.​ក​សម្លាប់ខ្លួន​ក្នុងផ្ទះ​បាយ បន្ទាប់​រកឃើញ​ប្រពន្ធ​កំពុង​សាង​ស្នេហ៍​យ៉ាង​រ៉ូ​មែន​ទិច​ជាមួយ​ប្រុស​ផ្សេង​!!

spot_img

​ប៉ូលីស​បានសម្រេច​ធ្វើការ​ស៊ើបអង្កេត​ករណី បុរស​អាយុ ២៧ ឆ្នាំ​ម្នាក់ ដែល​បានធ្វើ​អត្ត​ឃាត់​ចង​.​ក​សម្លាប់ខ្លួន បន្ទាប់ពី​ឃើញ​ដៃគូ​ជីវិត​យូរ​ឆ្នាំ​របស់គាត់ ដែលជា​ម្តាយ​នៃ​កូន​៣​នាក់​របស់គាត់ កំពុង​នៅ​ជាមួយ​ប្រុស​ផ្សេង ស្ថិតនៅក្នុង​កន្លែង​កម្សាន្ត​មួយ​នៅក្នុង Kathu កាលពី​យប់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ប៉ូលីស Phuket បានបញ្ជាក់​ករណី​ចងក​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩ ព្រឹក ហើយ​បាន​មកដល់​កន្លែងកើតហេតុ ដែលជា​បន្ទប់​ជួល​មួយ​នៅក្នុង Koh Keaw ស្ថិតនៅ​ខាងក្រោយ​ទីកន្លែង​ដាក់តាំង​បង្ហាញ​រថយន្ត Isuzu ដោយ​រួម​ដំណើរ​ជាមួយ​ក្រុម​ជួយសង្គ្រោះ​មកពី​មូលនិធិ Kusoldharm ដើម្បី​ស្វែងរក​សាកសព​ឈ្មោះ Damrong Manjit អាយុ ២៧ ឆ្នាំ មកពី Ranong ដែល​បានធ្វើ​អត្តឃាត​ចង​.​កដោយ​ខ្សែ​នី​ឡង់ ទៅនឹង​ជញ្ជាំង​ចង្ក្រាន​បាយ ។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា Damrong បាន​ស្លាប់​ក្នុង​ចន្លោះ​ម៉ោង ២ និង ៨ ព្រឹក ប៉ុន្តែ ក្រុម​សង្គ្រោះបាន​ដឹក​សាកសព​របស់គាត់​ទៅ​កាន់​មន្ទីរពេទ្យ Vachira Phuket ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម ៕ ដោយ៖ ឧត្តម

  

spot_img
×