Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​ការដកតំណែង​សម្តេច ស ខេង និង សម្តេច សាយ ឈុំ​នោះទេ គឺ​ក្រុមប្រឆាំង​បំភ្លៃ​ព័ត៌មាន ដែល ឆាំ ឆា​នី ជា​មេខ្លោង

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចាត់ទុកថា ការ​បំផុសបំផុល​របស់​ក្រុមប្រឆាំង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​មាន​ឆាំ ឆា​នី ជា​មេខ្លោង​គ្មាន​ការដកតំណែង​សម្តេច ស ខេង និង សម្តេច សាយ ឈុំ​ នោះទេ គឺ​​ក្រុម​ប្រឆាំង​បំភ្លៃ​ព័ត៌មាន ដែល ឆាំ ឆា​នី ជា​មេខ្លោង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចាត់ទុកថា ការ​បំផុសបំផុល​របស់​ក្រុមប្រឆាំង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែលមាន ឆាំ ឆា​នី ជា​មេខ្លោង ដែលថា គណបក្ស​ប្រជាជន​នឹង​ដក​តំណែង​សម្តេច ស ខេង និង សម្តេច សាយ ឈុំ​នោះ គឺជា​រឿង​ភូតកុហក​សុទ្ធសាធ​។ ជាមួយគ្នា​នេះ​សម្តេច​បាន​អះអាងថា ដោយសារ​តែ​ក្រុមប្រឆាំង ពូកែ​ភូតភរ បំភ្លៃ​នេះហើយ ទើប​ធ្វើឱ្យ​បក្ស​របស់​ខ្លួន​រលាយ​។​

​លោក ហ៊ុន សែន បាន​ហៅ ឆាំ ឆា​នី ថា​ជា ក្មេង​ពាល ដែល​ផ្សាយ​ព័ត៌មាន​សម្ងាត់​នៃ​កលល្បិច​របស់លោក​។​

​ការលើកឡើង​របស់ សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ខណៈ​ដែល​ស​ម្តេច បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​ប្រតិកម្ម​របស់​សម្តេច​តេជោ បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​ប្រឆាំង ជាពិសេស​សកម្មជន​ប្រឆាំង ឆាំ ឆា​នី បាន​ផ្សព្វផ្សាយ​បំភ្លៃ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​សមាជ​របស់​ខ្លួន​នៅពេល​ខាងមុខ​នេះ ហើយ​សម្តេច​តេជោ​ហ៊ុន សែន នឹង​ដកដំណែង​ពី​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច សាយ ឈុំ ព្រមទាំង​បំភ្លៃ​ទៀតថា សម្តេច​តេជោ ហ៊ុន សែន នឹង​ទៅ​ចិន ហើយ​គ្មាន​ឱកាស​ចូល​ប្រទេស​ឡើយ​។​
​ប៉ុន្តែ​សម្តេច បាន​តប​ទៅ​វិញ​ថា នឹង​គ្មាន​ករណី​ខាងលើ កើតឡើង​ជា​ដាច់ខាត ព្រោះ​ផ្ទៃក្នុង​គណបក្ស ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ​ខ្លាំង​។​

​សម្តេច​បាន​មានប្រសាសន៍ថា​៖ «​ឱ ! អា​តិរច្ឆាន​អើយ ! ថ្ងៃ​២៤ អញ​ទៅ​កោះកុង ថ្ងៃ​១៥ អញ​ថ្លែងការណ៍​នៅ​កោះកុង អញ​មាន​ទៅ​ស្រុក​ចិន​ឯណា​អញ បើ​ភូត​ថ្លុក​ភូត​ត្រពាំង​របៀបនេះ ឯង​ធ្វើៗ​អី​? កុំ​ភូត ដោយសារ​តែ​ពួក​ឯង​ពូកែ​ភូត​ហ្នឹងហើយ បាន​វា​អញ្ចឹង វា​រលាយ​»​។​

​សម្តេច​បាន​បន្តថា «​ខ្ញុំ​នៅ​ក្នុងស្រុក​ទេ ហើយ​ក៏​គ្មាន​រឿង​ហ្នឹង​កើតឡើង​ដែរ ចាំ​មើល​ទៅ ! គណបក្ស​ប្រជាជន​គេ​ចេះ​ណាស់ គេ​ចេះ​ត្រង់​ថា នៅ​ជាមួយគ្នា​ជាង​៤០​ឆ្នាំ​ហើយ គេ​អត់​ទៅ​ណា​ឱ្យ​បែក​គ្នា​ទេ ខ្ញុំ​មិន​ចង់​ថាឱ្យ​នរណា​ទេ​»​។​

​សម្តេច​បាន​ថ្លែងថា «​អាហ្នឹង​យើង​ឈ្នះ​គេ​ហើយ តែ​យើង​ប៉ាន់​ជំហាន​ដើរ​របស់​គេ​ត្រូវ អាហ្នឹង​ក៏​យើង​ឈ្នះ​គេ តែ​គេ​ប៉ាន់​ជំហាន​ដើរ​របស់​យើង​អត់​ត្រូវ​ទេ អា​ហ្នឹង​គឺ​គេ​ចាញ់ហើយ​»៕​ ដោយ​ ៖ ​រចនា​

spot_img
×