Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនល្មើស​ជួញដូរ​មនុស្ស ប្រើ​គ្រប់​កលល្បិច ដើម្បី​កេងប្រវ័ញ្ច រំលោភបំពាន ដោយ​មិន​ខ្វាយខ្វល់​ពី​ទុក្ខវេទនា​

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ថ្លែងថា អំពើ​ជួញដូរ​មនុស្ស ជា​បទឧក្រិដ្ឋ ដែល​ជា​ជនល្មើស​ជួញដូរ​មនុស្ស បាន​ប្រើ​គ្រប់​កលល្បិច ដើម្បី​កេងប្រវ័ញ្ច រំលោភបំពាន លើ​មនុស្ស ដោយ​មិន​ខ្វាយខ្វល់​ពី​ទុក្ខវេទនា និង​អាយុជីវិត​របស់​មនុស្ស ដែល​ចង់​រស់រាន ជួបជុំ​គ្រួសារ និង​សេចក្ដីសុខ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​នៅតែ​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដោយ​មិន​អនុញ្ញាត​ឲ្យ​ជនល្មើស មានឱកាស​ពង្រីក​សកម្មភាព​ឡើយ​។​

​សម្ដេច​ក្រឡាហោម ស ខេង តំណាង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ លើក​ទី​១២ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ រួម​សហការ​គ្នា​បង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស នា​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នៅ​កោះ​ពេជ្រ​។​

​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា “​ខ្ញុំ​សូម​បញ្ជាក់​អំពី​ជំហរ​ជា​ថ្មី​ម្ដងទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ចាត់ទុក​ការ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ជា​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​ជាច្រើន សម្រាប់​ការ​លើ​កម្ពស់​សន្ដិសុខ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​លើកកម្ពស់​ការគោរព​សិទ្ធិ និង​សេចក្ដីថ្លែថ្លូ​ររបស់​មនុស្ស​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​នៅតែ​បន្ដ​ការប្ដេជ្ញាចិត្ត​ខ្ពស់ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេះ ឲ្យ​កាន់តែ​ខ្លាំងក្លា ដោយ​មិន​អនុញ្ញា​ឲ្យ​ជនល្មើស មានឱកាស​ពង្រីក​សកម្មភាព បង្ក​ភាព​រងគ្រោះ​ដល់​ ប្រជាពលរដ្ឋ ដោយ​មិន​បាន​ឆ្លើយតប​នោះ​ឡើយ​។​

​សម្ដេច​ក្រឡាហោម បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​រិះរក​គ្រប់​វិធានការ និង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ពាក់ព័ន្ធ​នានា ដើម្បី​ការពារ​ប្រជាពលរដ្ឋ ពី​បទល្មើស​ដ៏​ស្មុគស្មាញ​នេះ ខណៈ​ជនល្មើស​មិន​បាន​បោះបង់​មហិច្ឆតា​របស់​ខ្លួន​ឡើយ ហើយ​ខិតខំ​រិះរក​គ្រប់​ល្បិចកល​តាម​គ្រប់​រូបភាព មាន​បណ្ដាញ​មេខ្យល់​ប្រទាក់ក្រឡា​គ្នា កាន់តែ​ស្មុគស្មាញ ឆ្លងដែន​ពី​ប្រទេស​មួយ នៅ​ប្រទេស​មួយ និង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​កាន់តែ​ទំនើប ដើម្បី​គេចវេស​ពី​សមត្ថកិច្ច​៕ ដោយ​ ៖​ កូឡាប​

 

spot_img
×