Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ស៊ុន ចាន់ថុល ជិះ​កង់​ពិនិត្យ​គុណភាព​ផ្លូវជាតិ​លេខ ៤៨ បន្ទាប់​ពី​ការងារ​ជួសជុល ត្រូវបាន​បញ្ចប់ នៅមុន​ពិធីបុណ្យ​សមុទ្រ​

spot_img

​កោះកុង ​៖ ​ថ្ងៃ​ពុធ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ជិះ​កង់​ពិនិត្យ គុណភាព​នៃ​ការជួសជុល​ថែទាំ​ផ្លូវ​ជាតិ​លេខ​៤៨ បន្ទាប់​ពី​ការងារ​ជួសជុល​ថែទាំ​ផ្លូវ​នេះ​ត្រូវបាន​បញ្ចប់​ទាំង ស្រុង​។​

​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន​១៥០​គីឡូម៉ែត្រ​ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្ត​កោះកុង​ដែល​ក្នុង នោះ​កំណាត់​ផ្លូវ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​។​

​លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ផ្លូវ​នេះ​ត្រូវបាន​ជួសជុល​ចប់សព្វគ្រប់​១០០%​ហើយ​តាម​ការសន្យា ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ និង​ដឹក​ទំនិញ​ទៅ​កាន់​ទីផ្សារ​កាន់តែ​ឆាប់រហ័ស ជាពិសេស​ភ្ញៀវ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ​អាច​ធ្វើដំណើរ​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅលើ​ទឹកដី ខេត្ត​កោះកុង ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន លោក ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ ផ្លូវ​នេះ​នឹង​ត្រូវ​ស្តារ និង​លើក​កម្រិត​គុណភាព​ពី​DBST​ទៅ​ជា​ផ្លូវ​បេតុង​កៅស៊ូ​(AC)​ពី​១០​ម៉ែត្រ​ទៅ​១១​ម៉ែត្រ ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​(EDCF) ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ឆ្នាំ​២០២០​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អំពី​គម្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។ កម្មវិធី​លើ​ស្មា​ត​ហ្វូននេះ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ថត​រូបភាព​ជង្ហុក​សំបុកមាន់​ផ្ញើ​មក​កាន់​ក្រុម​ការងារ​ក្រសួង ដើម្បី​ចុះ​ទៅ​ជួសជុល បាន​ទាន់ពេលវេលា បង្ការ​កុំឱ្យ​ខូច​រាលដាល​កាន់តែ​ធំ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន សូម​កុំ​ផ្ទុកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​បណ្តាល​ឱ្យ​ឆាប់​ខូច​ផ្លូវ និង​ខាតបង់​ថវិកាជាតិ ដែល​រាជរដ្ឋាភិបាល​ខិតខំ​រក​បាន​ដោយ​លំបាក​យក​មក​កសាង​ផ្លូវ និង​បាន​ក្រើនរំលឹក​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ជួយ​ថែរក្សា​ផ្លូវ​របស់​យើង​ឱ្យ​ប្រើប្រាស់​ជាប់​បាន​យូរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×