Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! បាក់​ស្រុតដី​រំលំ​ផ្ទះថ្ម​ចូលក្នុង​ទន្លេ ស្លាប់​ម្តាយ និង​កូនតូចៗ​៣​នាក់​ទាំង​នៅ​វ័យក្មេង ខណៈ​ប្តី​ត្រូវ​…

spot_img

​ផ្ទះ​របស់​គ្រួសារ​មួយ​នៅ Batubulan, Gianyar ប្រទេសឥណ្ឌូនេស៊ី បាន​ដួលរលំ​ទៅក្នុង​ទន្លេ នៅ​ម៉ោង ៦ និង ៣០ នាទី ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដោយបាន​សម្លាប់​ម្តាយ​ម្នាក់ និង​កូន​៣​នាក់ រីឯ​ឪពុក​រងរបួស​ធ្ងន់ធ្ង​រ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រឹះ​នៃ​ផ្ទះ​នេះ​ដែល​ស្ថិតនៅ​ពីលើ​ដង​ទន្លេ Tiyis មាន​ម​ជ្រៅ ១០ ម៉ែត្រ បានចាប់ផ្តើម​លែងមាន​លំនឹង ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង ។​

​បន្ទាប់​ហេតុការណ៍​នេះ​កើតឡើង ប៉ូលីស​ក្នុង​តំបន់ និង​ក្រុម​រុករក និង​សង្គ្រោះ មកពី​ទី​ភ្ញាក់​ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​តំបន់ Gianyar និង​កងកម្លាំង​យោធា​ស្រុក Gianyar បាន​មកដល់​កន្លែងកើតហេតុ​បើក​ស្រុតដី​នៅលើ Jl. Pratu ។​

Nusa Bali បាន​រាយការណ៍​ថា កិច្ចខិតខំ​ជម្លៀស ត្រូវបាន​ធ្វើឡើង​នៅ​ម៉ោង ៨ ព្រឹក ដោយ​ដាក់ពង្រាយ​កម្លាំង​សង្គ្រោះ​ប្រមាណ ៣៥០ នាក់ បំពាក់​ជាមួយ​ឧបករណ៍​ធ្ងន់ៗ ញញួរ និង​រណារ ។​

​លទ្ធផល​នៃ​ការរុករក បាន​រកឃើញ​សាកសព​ចំនួន ៤ នាក់ ក្នុងនោះ​មានឈ្មោះ​នៅក្នុង​របាយការណ៍​៖ Ni Made Lintang Ayu Widmerti អាយុ ៣១ ឆ្នាំ ហើយ​កូនៗ​៣​នាក់​របស់​នាង​ឈ្មោះ Ni Putu Deta Vania Larasati អាយុ ៦ ឆ្នាំ​, I Made Adin Radita Paguna អាយុ ៣ ឆ្នាំ និង I Nyoman Ali Anggara Paguna អាយុ ២ ឆ្នាំ ។ ចំណែក​ប្តី​របស់​នាង​ត្រូវបាន​រកឃើញ​នៅមាន​ជីវិត ប៉ុន្តែ បាន​រងរបួស​ធ្ងន់ធ្ង​រ ៕ ដោយ​៖ ឧ​ត្ត​ម​

  

spot_img
×