Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ឥណ្ឌា​ម្នាក់ ស្នើ​ឲ្យ​ប៉ូលី​សចាប់​ឪពុក​នាង ដោយសារ​គាត់​មិន​គោរព​សន្យា​លើ​រឿង​…

spot_img

​ក្មេងស្រី​ឥណ្ឌា​ម្នាក់​អាយុ ៧​ឆ្នាំ​បាន​សរសេរ​សំបុត្រ​ទៅកាន់​ប៉ូលីស ដោយ​ស្នើ​ឲ្យ​ចាប់​ឪពុក​របស់​នាង​ ​ដោយសារ​គាត់​ថា សន្យាថា​នឹង​សាងសង់​បង្គន់​ក្នុងផ្ទះ​អោយ​នាង ប៉ុន្តែ​គាត់​មិន​ធ្វើ​តាម​ការសន្យា​​សោះ​។​

​ក្មេងស្រី​ម្នាក់​នោះ​មានឈ្មោះ​ថា Hanifa Zaara​។ ក្នុង​សំបុត្រ នាង​សរសេរថា “​ប៉ា​នាង​បាន​បោក​​ប្រាស់​នាង ដូច្នេះ​គាត់​គួរ​ត្រូវ​ចាប់ខ្លួន​។ នាង​និយាយ​ទៀត​ថា ខ្ញុំ​ពិតជា​មាន​ការ​ខ្មាស់អៀន​ខ្លាំងណាស់​ក្នុងការ​បន្ទោរ​បង់​នៅ​ខាងក្រៅ​ផ្ទះ​”​។​

​ក្មេងស្រី​នោះ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុង​ទីក្រុង Ambur នៃ​រដ្ឋ Tamil Nadu​។ នាង​មិន​ដែល​មាន​​បង្គន់​ប្រើ​សោះ​នៅ​ក្នុងផ្ទះ​នាង​។​

​ដោយ​ឃើញ​អ្នកជិតខាង​មួយចំនួន​មាន​បង្គន់​ប្រើប្រាស់ នាង​បាន​សុំ​ឲ្យ​ប៉ា​នាង​សង់វា​មួយ​សម្រាប់​​នាង ដោយសារតែ​នាង មានការ​ខ្មាស់អៀន និង​មាន​អារម្មណ៍មិនល្អ​សោះ នៅពេល​នាង​បន្ទោរ​​បង់​កណ្តាលវាល ហើយ​មាន​មនុស្ស​ក្រឡេកមើល​នាង​។​

​ក្នុង​សំបុត្រ​ទៅកាន់​ប៉ូលីស នាង​និយាយ​ទៀត​ថា “​ប៉ា​របស់​ខ្ញុំ​និយាយថា នឹង​សង់​បង្គន់​ក្នុងផ្ទះ​សម្រាប់​នាង ប្រសិន​ជា​នាង​រៀន​បាន​ពិន្ទុ​ខ្ពស់​ក្នុង​ថ្នាក់​”​។​

​ក្មេងស្រី​ពូកែ​នោះ​និយាយថា “​ខ្ញុំ​បាន​ពិន្ទុ​ខ្ពស់​ហើយ ខ្ញុំ​បាន​ចំណាត់ថ្នាក់​លេខ ២​ក្នុង​ថ្នាក់ ប៉ុន្តែ​ប៉ា​​របស់ខ្ញុំ នៅតែ​និយាយ​ថា ខ្ញុំ​នឹង​សង់​វា​”​។​

​នាង​បន្ត​ទៀត​ថា “​ការនិយាយ​របស់​ប៉ា​នាង គឺជា​ការបោកប្រាស់ ដូច្នេះ​ប៉ូលីស​គួរ​ចាប់គាត់​។ ប្រសិន​ជា​មិន​ចាប់គាត់ ខ្ញុំ​ចង់​ឲ្យ​ប៉ូលីស បង្ខំ​គាត់​ឲ្យធ្វើ​លិខិត្រ​មួយ​ដោយ​មាន​ចុះហត្ថលេខា​ថា គាត់​នឹង​សង់​បង្គន់​សម្រាប់​នាង​”​។​

​សូមបញ្ជាក់​ថា មាន​ប្រជាជន​ឥណ្ឌា​ជិត ៥០០​លាន​នាក់​មិនទាន់​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​​ត្រឹមត្រូវ​នោះ​ទេ ហើយ​ពួកគេ​ភាគច្រើន​បន្ទោរ​បង់​នៅ​កណ្តាលវាល​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×