Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​នេះ​សាហាវ​ណាស់​! ជិះ​អាអ៊ិ​ចមក​ប្លន់​ធនាគារនៅ​អូស្ត្រាលី (​វីដេអូ​)

spot_img

​ប៉ូលីស​ក្នុងប្រទេស​អូ​ស្ត្រី​កំពុងតែ​តាម​ប្រមាញ់​ចោរ​ពីរ​នាក់ ដែល​បាន​ប្រើប្រាស់​អ៊ិ​ចស្កា​វេទ័រ និង​ឡាន​​យក​មក​ប្លន់​ធនាគារ​មួយ​ស្ថិត​ក្នុង​ទីក្រុង Tongala ក្នុង​រដ្ឋ Victoria កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​​នេះ​។​

​ប៉ូលីស​រដ្ឋ Victoria ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា “​មាន​ចោរ​ពីរ​នាក់​បាន​មក​ធនាគា​រ Mangan Street Bank នៅ​ម៉ោង ៣​ភ្លឺ និង​បាន​ប្រើ​ប្រាស់​អ៊ិ​ចស្កា​វេទ័រ​ទម្លុះ​ជញ្ជាំង​ខាងមុខរ​បស់​ធនាការ​​ដែល​បាន​បណ្តាលឲ្យ​មាន​ការខូច​ខាត​អាគារ និង​ទូ ATM យ៉ាងខ្លាំង​”​។​

​ប៉ូលិស​ក៏​បាន​បញ្ជាក់ទៀតថា ចោរ​ទាំង​ពីរ​នោះ​ក៏​បាន​លួច​ប្រអប់​ដាក់​លុយ​ពី​ទូ ATM ផងដែរ និង​បាន​រត់គេចខ្លួន​មិន​ពេល​កណ្តឹង​អាសន្ន​រោទិ៍​។​

​គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា មាន​លុយ​ប៉ុន្មាន​នោះ​ទេ​នៅក្នុង​ប្រអប់​។​

​ចំណែក​អ៊ិ​ចស្កា​វេទ័ន និង​ឡាន​ដែល​ចោរ​ទាំង ២​ប្រើ ក៏​ត្រូវបាន​គេ​ជឿជាក់ថា ពួក​វា​បាន​លួច​យក​ពី​​កន្លែង​មួយ និង​បាន​ប្រើ​វា​ជា​មធ្យោបាយ​ដើម្បី​ប្លន់​តែម្តង​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia​

spot_img
×