Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ប្រាប់​ឲ្យ​អភិបាលខេត្ត​សៀមរាប​ចូលកាន់​តំណែង​ថ្មី ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង ធ្វើការ​អភិវឌ្ឍន៍​ខេត្ត យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជា​ពល រដ្ឋ​ជា​ចម្បង​

spot_img

​សៀមរាប​៖ សម្តេច​ក្រឡាហោម បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលខេត្ត​ថ្មី ដែល​ទើប​ចូលកាន់​តំណែង ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជា​ពល រដ្ឋ​ជា​ចម្បង ។ ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​

​លោក ទៀ សីហា ឋានន្តរ​ស​កិ្ត ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ អភិបាលរង​ខេត្ត ត្រូវបាន​ព្រះមហាក្សត្រ ត្រាស​បង្គាប់​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត ជំនួស​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ភារកិច្ច​។​

​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​កិច្ច​ស្វាគមន៍​និង​របាយការណ៍​ស្តី​ពី​សមិទ្ធផល​ដែល​បាន​កសាង និង អភិវឌ្ឍន៍​ក្នុង​ខេត្ត ព្រមទាំង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង បាន​លើ​នូវ​បញ្ហា​ប្រឈម និង ឧបសគ្គ​មួយ​ចំនួន និង ការកំណត់​ដែន​សមត្ថកិច្ច​ការទទួល​ខុស​ត្រូវ​រវាង​ស្ថាប័ន​ជាតិ និង ថ្នាក់ក្រោម​ជាតិ ដើម្បីឲ្យ​ការអនុវត្ត​ភារកិច្ច ទទួលខុសត្រូវ​ក្នុង​កិច្ចការរដ្ឋបាល​ថ្នាក់ក្រោម ជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។​

​បន្ទាប់​ពី​រាយ​ការ​របស់​លោក ឃឹម ប៊ុន​សុង រួចមក លោក អ៊ូ​ង ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ បាន​អាន​នូវ​ព្រះរាជក្រឹត្យ ស្តីពី​ការតែងតាំង​លោក ទៀ សីហា ឋានន្តរ​ស​កិ្ត ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​ដឹកនាំ​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​បន្ត​ជំនួស​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ភារកិច្ច ។​

​បន្ទាប់​ពី​អាន​ព្រះរាជក្រឹត្យ​រួច​សម្តេច​ក្រឡាហោម ស ខេង ប្រគល់​ព្រះរាជក្រឹត្យ និង​ត្រា​រដ្ឋបាលខេត្ត ព្រមទាំង​ការប្តេជ្ញាចិត្ត​របស់​លោក​អភិបាលខេត្ត ដែល​ទើប​តែងតាំង​ថ្មី​រួច​មក​។​

​សម្តេច​ក្រឡា ហោ​ម ស ខេង ក៏​បាន​ធ្វើ​ការបញ្ជាក់​ផងដែរ​ថា តាមច្បាប់​ក្រឹត្យក្រម​របស់​មន្ត្រីរាជកា​រ​គ្រប់រូប ជា​គណៈ​អភិបាលខេត្ត ស្រុក ដែល​បាន​បម្រើ​ការងារ​គ្រប់ អាណត្តិ​របស់​ខ្លួន ឬ ក៏​បាន​គ្រប់​អាយុ​បំពេញការងារ គឺ​ត្រូវ​ចូលនិវត្តន៍ មិន​ថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ឡើយ ។ ការប្រកាស​ចូល​កាន់តំណែង​ជា​អភិបាល​ខេត្ត​នេះ ក៏​មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី ថ្នាក់​ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ជា​ការលើកទឹកចិត្ត​ដល់ មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ ។​

​សម្តេច​ក៏​បាន​កោតសរសើ​រ​នូវ​សមទ្ធិ​ផល​ដែល​លោក ឃឹម ប៊ុន​សុង ដឹកនាំ​កន្លងមក ធ្វើឲ្យ​ខេត្ត​មាន​ការប្រែមុខ​មាតថ្មី ហើយ​សមទ្ធិ​ផល​ទាំងនេះ ក៏​កើតឡើង​ពី​សន្តិភាព ហើយក៏​ជា​សមទ្ធិ​ផល​ទាំងនេះ ជា​ការពង្រឹង​នូវ​សន្តិភាព​នៅ​កម្ពុជា ។ ក្នុងនោះ​ដែរ​សម្តេច​ក្រឡា ហោម​បាន​លើក​នូវ​ចំណុច​សំខាន់ៗ ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ​យកទៅ​អនុវត្តឲ្យ​ប្រកបដោយ​ប្រសិទ្ធ​ភាព ក្នុងនោះ បាន​ផ្តោត​សំខាន់​លើ​ការបង្កើត​ច្រកចេញចូល​តែមួយ ក្នុង​បម្រើសេវា​សាធារណៈ​ឲ្យ​កាន់តែ​នៅ​ជិត​ប្រជាពលរដ្ឋ ក្នុង ការទំនាក់ទំនង និង ស្វែងរក​នូវ​ឯកសារ​ផ្សេងៗ តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ ព្រមទាំង​ការងារ​ផ្ទេរ​មុខងារ និង ធនធាន​ផង ដែរ ។​

​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​លើក​ផងដែរ អំពី​ការពង្រឹង​នូវ​សមត្ថភាព និង គុណភាព​នៃ​ចំណេះដឹង​ដល់​មន្ត្រីរាជការ ដោយ​ធ្វើ​ការបណ្តុះបណ្តាល​ផ្ទាល់​នៅ​ថ្នាក់មូលដ្ឋាន ក្នុងការ​ងាយស្រួល​ដល់​មន្ត្រី​បំពេញ​ការងារ​រដ្ឋបាល​នៅ​មូលដ្ឋាន ។ សម្តេច​ក៏​បាន​លើក​ឡើង​អំពី​ច្បាប់​មួយចំនួន ដែល​ក្រសួង​បានរៀបចំ ដែល​ជា​វិធានការ​បង្ក្រាប និង ឆ្លើយតប​ទៅនឹង​បញ្ហា​មួយចំនួន សំខាន់​ទាក់ទង​ធនធានធម្មជាតិ ក្នុង​គោលដៅ​ដើម្បី​ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំងនោះ ។ ក្នុងនោះ​ដែរ​សម្តេច​ក្រឡា​ហោ​ម ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលខេត្ត​ថ្មី ដែល​ទើប​ចូលកាន់​តំណែង ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជា​ពល រដ្ឋ​ជា​ចម្បង ហើយ​ក៏​ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃ ក្នុងគណៈ​អភិបាល​លើ​ការដឹកនាំ គ្រប់គ្រង​បណ្តា​មន្ទីរ ស្ថាប័ន និង អង្គភាព​ក្នុង​ខេត្ត​ឲ្យបាន​ល្អ និង បង្កើន​ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល នៅក្នុង​ស្ថាប័ន ព្រមទាំង​មាន​ការទំនាក់ទំនង​ឲ្យបាន​ល្អ​ជាមួយ​មន្ទីរ ស្ថាប័ន អង្គភាព លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ និង ប្រជាជន ដោយ​ខេត្ត​សៀមរាប ជា​តំបន់​គោលដៅ​នៃ​ភ្ញៀវទេសចរ លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×