Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេម៉ាយរូបស្រស់​​សម្រេចចិត្ត​បោះបង់​ការងារ​ក្រុមហ៊ុន​ឯកជន មក​ចាប់យក​មុខរបរ​ដាំ​ម្ទេស​វិញ វ៉ា​វ ៥ ខែ ទទួលបាន​ប្រាក់ចំណូល​….​ដុល្លារ​

spot_img

​អ្នក​មេម៉ាយ​រូប​ស្រស់​សោភា​ម្នាក់ បានសម្រេច​ចិត្ត​លាឈប់​ការងារ​ពី​ក្រុមហ៊ុន​ឯកជន​មួយ ដែល​នាង​កំពុង​ធ្វើ​អស់​រយៈពេល ៣ ឆ្នាំ បន្ទាប់ពី​បានដឹងថា មិត្តភក្តិ​របស់​នាង​ដែល​កំពុង​ប្រកបមុខរបរ​ដាំ​ម្ទេស នៅ Kluang, Johor កំពុង​ទទួលបាន​ប្រាក់ចំណូល​សមរម្យ ។​

​យោងតាម Harian Metro ស្ត្រី​ឈ្មោះ Nur Hasmirah អាយុ ៣៨ ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ទោះបីជា​ខ្ញុំ​មិនមាន​បទពិសោធន៍​ក្នុង​ការធ្វើ​អាជីវកម្ម​ក៏ដោយ ក៏​ខ្ញុំ​មិន​ស្ទាក់ស្ទើរ​បោះបង់​ការងារ​របស់ខ្ញុំ​ដែរ ។ ជាការ​ពិតណាស់ បងប្អូន​បង្កើត​របស់​ខ្ញុំ ពិសេស​បងប្រុស​របស់​ខ្ញុំ បាន​គាំទ្រ​ការសម្រេចចិត្ត​របស់ខ្ញុំ​» ។​

​នាង​បន្តថា​៖ «​ខ្ញុំ​បាន​យល់ដឹង​នូវ​បច្ចេកទេស​ដាំ​ដុះ​ពី Pertubuhan Peladang Kawasan Kuala Langat មុនពេល​ជួល​ដី​គេ​មួយផ្នែក​ទំហំ ១.២ ហិកតា នៅក្នុង Bukit Pelanduk ។ ខ្ញុំ​បន្ទាប់មក បាន​ចំណាយ​ប្រាក់ RM 24,000 សម្រាប់​ប្រដាប់ប្រដា​សម្ភារៈ​ដាំ​ដុះ​មួយចំនួន និង​ទិញ​កូន​ម្ទេស​ចំនួន ២,០០០ ដើម​…» ។​

«​រៀងរាល់ថ្ងៃ ខ្ញុំ​បាន​ទៅកាន់​ចម្ការ ដើម្បី​ត្រួត​ពិនិត្យមើល​ដើម​ម្ទេស​ទាំងអស់ ។ ខ្ញុំ​ជ្រើសរើស​ដាំ​ម្ទេស​នេះ ព្រោះ​គិតថា ពួកវា​ងាយស្រួល​ក្នុងការ​ថែទាំ និង​ពុំ​តម្រូវការ​មាន​កម្លាំង​ប្រុស​ច្រើន​នោះទេ ប្រសិនជា​យើង​កំពុង​ប្រើ​បច្ចេកទេស​ទំនើប​…» ។​

​ក្រោយ​រយៈពេល ៥ ខែ ផលដំណាំ​របស់​នាង ដែល​ត្រូវបាន​ប្រមូល​រួច ទទួលបាន​ជិត ៥ តោន ពី​ម្ទេស​ចំនួន ២,០០០ ដើម ។ ហើយ​ប្រាក់ចំណូល​ត្រូវបាន​កត់ត្រា​បាន​រហូត RM 30,000 (​ប្រមាណ ៧ ពាន់​ដុល្លារ​) ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​នាង​បន្ត​ដាំ​ម្ទេស​នេះ​តទៅទៀត ៕ ដោយ​៖ ចន្ទី​

spot_img
×