Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា ពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​សេចក្តីព្រាងច្បាប់​បរ​ធន​បាល​កិច្ច​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើ​ក​ទី​១ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​វត្តមាន សមាជិក​រដ្ឋសភា​ពេល​ផ្តើម​សម័យប្រជុំ​ចំនួន​១១៥​រូប​។​

​សម័យប្រជុំ​រដ្ឋសភា​នា​ព្រឹក​នេះ បាន​ពិភាក្សា​អនុម័ត សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង សេចក្តីព្រាងច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច​។​

​យោង​តាម​សេចក្តីថ្លែងហេតុ បាន​គូសបញ្ជាក់ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោ បាយ ត្រូវបាន ធ្វើឡើង​ដើម្បី​ធានា​ភាពច្បាស់លាស់ អំពី​បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ នេះ ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ដើម្បី​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ ក៏ដូចជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​។​

​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នាពេល​នេះ ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នូវ ព្រះរាជតួនាទី ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ការផ្តល់​នីតិសម្បទា​ឡើងវិញ ចំពោះ​អ្នក​នយោបាយ​ដែល​ត្រូវបាន​តុលាការ​កំពូល សម្រេច​ហាម ឃាត់​ធ្វើ​សកម្មភាព​នយោបាយ​តាម​អំណាច​សាលដីកា ហើយ​អ្នក​នយោបាយ​ទាំងនោះ មិនបាន​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផលប្រយោជន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ការ​ណ៍នីតិរដ្ឋ និង​សន្តិសុខ​ជាតិ​។​

​តំណាងរាស្ត្រ​៨៧​រូប​បាន​ចុះហត្ថលេខា​រួមគ្នា ដើម្បី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នាពេល​នេះ​។ បន្ទាប់ពី​បាន​ពិភាក្សា រដ្ឋសភា បានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​សំឡេង​ព្រម​ចំនួន​១១៥​សំឡេង​។​

​បន្ត​មក​រដ្ឋសភា​បាន​ធ្វើ​ការពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីប​រធន​បាល​កិច្ច​។ សេចក្តីព្រាងច្បាប់​នេះ ជា​សេចក្តីព្រាងច្បាប់​មួយ​នឹង​ជំរុញ​ដល់ សេវាកម្ម​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា ដែល​ជា​វិស័យ​ហិរញ្ញវត្ថុ​មួយ​ថ្មី​។ រាជរដ្ឋាភិបាល បាន​រៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ​ឡើង ក្នុង​គោលបំណង​គ្រប់គ្រង មូលនិធិ​ហិរញ្ញប្បទាន​ឥត​សំណង ឬ​អនុ​បំណុល​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​គាំទ្រ​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ ហើយ​បច្ចុប្បន្ន​នេះ មូលនិធិ ទាំងនេះ កំពុង​គ្រប់គ្រង និង​ចាត់ចែង​ប្រើប្រាស់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មួយចំនួន​។​

​សេចក្តី​ថ្លែង​ហេតុ​របស់​សេចក្តីព្រាងច្បាប់ បាន​គូសបញ្ជាក់ថា ដោយ​ពិនិត្យឃើញ​នូវ​ភាពចាំបាច់​នៃ​វិសាលភាព​ទូលំទូលាយ​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច ដែល​មិន​ត្រឹមតែ​គ្របដណ្តប់​លើ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​។ វិស័យ​បរ​ធន​បាល​កិច្ច​នេះ មាន​វិសាល ភាព​គ្រប់​ដណ្តប់​លើ​វិស័យ ធានារ៉ាប់រង និង​សោធន វិស័យ​អចលនទ្រព្យ វិស័យ​មូល​ប​ត្រ និង​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​សេដ្ឋកិច្ច​និង​សង្គម ​ផង​ដែរ​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×