Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់​ពី​រដ្ឋសភា​អនុម័ត សេចក្តីស្នើច្បាប់ គណបក្សនយោបាយ លោក​សម​រង្ស៊ី ឆ្លេឆ្លា បង្គាប់​ឲ្យ​សមាជិក​រក្សា​ជំហរ​ឲ្យ​រឹងមាំ កុំ​ចាញ់​ការ​សម្លុត​

spot_img

​ភ្នំពេញ​៖ លោក សម រង្ស៊ី ប្រ ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សេចក្តីអំពាវនាវ ពី​ទីក្រុង​ប៉ារីស ថ្ងៃទី ១៣ ខែ​ធ្នូ ឆ្នាំ ២០១៨ ដោយ ជម្រាប ជូន​​ថ្នាក់ដឹកនាំ សកម្មជន សកម្ម​នារី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់រូប ទាំង​នៅក្នុង​ប្រទេស ទាំង​នៅ​ក្រៅប្រទេស ត្រូវ​រក្សា​ជំហរ​ឲ្យ​រឹងមាំ​។​

​ការចេញ​សេចក្តីអំពាវនាវ​ទាំង​តក់ក្រហល់ របស់​លោក​សម រង្ស៊ី បន្ទាប់​ពី​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន អនុម័ត សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។​ ​យោង​តាម​សេចក្តីថ្លែងហេតុ បាន​គូសបញ្ជាក់ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន ធ្វើឡើង​ដើម្បី​ធានា​ភាពច្បាស់លាស់ អំពី​បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ នេះ ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ដើម្បី​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ ក៏ដូចជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​។​

​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នាពេល​នេះ ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នូវ ព្រះរាជតួនាទី ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ការផ្តល់​នីតិសម្បទា​ឡើងវិញ ចំពោះ​អ្នក​នយោបាយ​ដែល​ត្រូវបាន​តុលាការ​កំពូល សម្រេច​ហាម ឃាត់​ធ្វើ​សកម្មភាព​នយោបាយ​តាម​អំណាច​សាលដីកា ហើយ​អ្នក​នយោបាយ​ទាំងនោះ មិនបាន​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផលប្រយោជន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ការ​ណ៍នីតិរដ្ឋ និង​សន្តិសុខ​ជាតិ​។​

​តំណាងរាស្ត្រ​៨៧​រូប​បាន​ចុះហត្ថលេខា​រួមគ្នា ដើម្បី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នាពេល​នេះ​។ បន្ទាប់ពី​បាន​ពិភាក្សា រដ្ឋសភា បានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​សំឡេង​ព្រម​ចំនួន​១១៥​សំឡេង​។​

​លោក សម រង្ស៊ី បាន​ចេញ​សេចក្តី អំពាវនាវ “​សូម​ឲ្យ​អ្នកស្នេហាជាតិ និង​អ្នកប្រជាធិបតេយ្យ​ទាំងអស់ រក្សា​ជំហរ​ឲ្យ​រឹងមាំ កុំ​ចាញ់​ការ​សម្លុត និង​ការ​បោក​បញ្ឆោត ពី​ជន​ផ្តាច់ការ ហ៊ុន សែន​”​។ លោក​សម រង្ស៊ី បានឲ្យ​មាន​ដំណោះស្រាយ​រួម​នោះ មាន ៥ ចំណុច ដូចតទៅ ៖

១- ដោះលែង​លោក​ប្រធាន កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។

២- ទម្លាក់​ចោល​នូវ​រាល់​ការចោទប្រកាន់ មក​លើ​មន្ត្រី និង​សកម្មជន​ទាំងអស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។

៣- បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ​។

៤- ប្រគល់​សង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នូវ​តំណែង និង​តួនាទី ទាំងអស់ ដែល​បានមកពី​ការបោះឆ្នោត​ដោយ​ប្រជារាស្ត្រ ហើយ​ដែល​ត្រូវ​បាន​របប ហ៊ុន សែន ប្លន់​យក​ទៅ​ចែកចាយ​ឲ្យ​បក្ខពួក​របស់​ខ្លួន​។

៥- រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋ​សភា​ឡើងវិញ ដោយ​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដោយ​មាន​ការត្រួត​ពិនិត្យ ពី​សហគមន៍​អន្តរជាតិ​៕ ​ដោយ​ ៖ ​រចនា​

spot_img
×