Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ចូលចិត្ត​គេង​ថ្ងៃត្រង់ ដឹង​អត់ថា​វា​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

spot_img

​មនុស្ស​មួយចំនួន​មាន​ទម្លាប់​គេង​ថ្ងៃត្រង់ ជា​ពិសេស​ក្រោយ​ពេល​ញ៉ាំអាការ​ថ្ងៃត្រង់​រួច ឬ​សម្រាក​ពី​ការងារ​។​

​មនុស្ស​ជាច្រើន​ដែល​ចូលចិត្ត​ថ្ងៃត្រង់ មិនដឹង​ថា​វា​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ទេ​ចំពោះ​សុខភាព ហើយ​ថ្ងៃនេះ CEN សូម​ប្រាប់​ពី​អត្ថប្រយោជន៍ ដែល​ទទួលបាន​ពី​ការ​គេង​ថ្ងៃត្រង់​មួយ​ស្របក់​។​

– ទម្លាប់​នៃ​ការ​គេង​ថ្ងៃត្រង់ ធ្វើឱ្យ​សុខភាព​បេះដូង​អ្នក​ល្អ ហើយ​ថែមទាំង​អាច​កាត់បន្ថយ ការ​កើត​ជំងឺ​បេះដូង​ទៀតផង​។

– វា​អាច​កាត់បន្ថយ​ភាពធាត់​បាន ព្រោះ​បើ​នៅពេល​យប់​អ្នក​គេង​មិន​គ្រប់ ហើយ​ធ្វើ​ការងារ​នៅ​ថ្ងៃ​ត្រង់ នោះ​អ្នកនឹង​អាច​ឡើង​ទម្ងន់​បាន​។

– វា​អាច​បង្កើន​ការចងចាំ​របស់​អ្នក​បាន ដោយ​អ្នក​គ្រាន់តែ​គេង​មួយ​ម៉ោង នៅពេល​ថ្ងៃត្រង់​។

– មិន​ត្រូវ​គេង​លើស​ពី​មួយ​ម៉ោង​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ការ​គេង​យប់​របស់​អ្នក​៕​ សុភ័ក្ត្រ

spot_img
×