Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ CIMB ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ស្រប​នឹង​កំណើន​ប្រកបដោយ​ស្ថេរភាព​

spot_img

​ភ្នំពេញ ​៖ កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​កន្លងទៅ​នេះ ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​បង្កើត​នូវ​កម្មវិធី​រីករាយ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​អតិថិជន ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ ដល់​អតិថិជន​ធនាគារ នៅ​ភោជនីយដ្ឋាន Topaz​។​

​កម្មវិធី​ជួបជុំ​ប្រចាំ​ឆ្នាំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស រួម​មាន​អតិថិជន​Preferred ប្រមាណ ១០០​នាក់ ក្រោម​អធិបតីភាព​ប្រធាន​នាយក​ប្រតិបត្តិ (CEO) និង​គណៈ​គ្រប់គ្រង​មួយចំនួន​របស់​ធនាគា​រ CIMB ផងដែរ​។​

​កម្មវិធី​នេះ​បាន​បង្កើត​នូវ​បរិយាកាស​ស្និទ្ធស្នាល រវាង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB និង​អតិថិជន ក្នុង​ការពិភាក្សា ដោះដូរ​យោបល់ និង​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់ និង​ស៊ីជម្រៅ​របស់​ពួកគេ​ផ្ទាល់​តែម្តង​។ បន្ថែម​ពី​នេះ​បាន​បង្ក​នូវ​ភាព​ស្និត​ស្នាល​រវាង​អតិថិជន និង​អតិថិជន​ក្នុង​ការស្វែងរក​ឱកាស​ធុរះកិច្ច​នាពេល​អនាគ​ត​។​

​ថ្លែង​ក្នុង​កម្មវិធី​ដ៏​នេះ លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី​នា​រាត្រី​នេះ គឺជា​ការអបអរសាទ​រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​យើងទាំងអស់គ្នា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ហើយ​វា​ក៏​ជា​ការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​មួ​យ​កម្រិត​ទៀត ព្រមទាំង​ការថ្លែងអំណរគុណ ដល់​អតិថិជន ដែល​តែងតែ​ជឿជាក់ និង​បន្ត​គាំទ្រ ដល់​ធនាគារ CIMB នា​ពេលកន្លងមក​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​ប៊ុន យីន បាន​បញ្ជាក់​អំពី​របាយ​ការណ៍​រីកចម្រើន​របស់​ធនាគា​រ CIMB ដោយ​សង្ខេប​ថា ចាប់តាំងពី​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​មក ធនាគារ CIMB បាន​រក្សា​នូវ​កំណើន​ប្រតិបត្តិការ​អាជីវកម្ម​យ៉ាង​ល្អប្រសើរ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ជាក់ស្តែង ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​នេះ ធនាគារ CIMB មាន​កំណើន​លើ​ទ្រព្យសកម្ម​ជា​មធ្យម ២៨% ក្នុង​មួយ​ឆ្នាំ កំណើន​ឥណទាន​ជា​មធ្យម ៣២% ក្នុង​មួយ​ឆ្នាំ កំណើន​ប្រាក់​បញ្ញើ​ជា​មធ្យម ២៩% ក្នុង​មួយ​ឆ្នាំ និង​កំណើន​ប្រាក់​ចំណេញ​ជា​មធ្យម ៧៤% ក្នុង​មួយ​ឆ្នាំ​។ តាមរយៈ​លទ្ធផល​ទាំងអស់នេះ បានបង្ហាញ​ថា ធនាគារ CIMB មាន​កំណើន​គួរ​ជាទី​មោទនៈ ប្រកប​ដោយ​ស្ថេរភាព និង​សុភ​វិនិច្ឆ័យ​។ ស្ថេរភាព ព្រោះ​ការកើនឡើង​មាន​ភាពនឹងនរ​ជា​លំដាប់ ហើយ​សុភ​វិនិច្ឆ័យ ព្រោះ​ការ​រីក​ចម្រើន​​របស់​ធ​នា​គារ គឺ​ផ្អែក​លើ​ជំ​ហ៊ាន​ខ្លួនឯង ដោយ​ពុំ​បាន​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​។​

​លោក​ប៊ុន យីន បាន​អៈអាង​ថា សមិទ្ធិផល​របស់​ធនា​គារ CIMB គឺ​កើត​ចេញពី​ការគាំទ្រ​របស់​អតិថិជន ដែល​មិន​អាច​ប្រកែក​បាន​។ ដូច្នេះ​ហើយ​ធនាគារ CIMB នឹង​បន្ត​ខិតខំ​យកចិត្តទុកដាក់​កែលំអរ​ជានិច្ច​នូវ​គុណភាព​សេវាកម្ម​បម្រើ​អតិថិជន និង​នាំ​យក​ផលិតផល​ធនាគារ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ នេះ​គឺជា​កត្តា​ជា​គន្លឹះ ដែល​នាំឲ្យ​ទទួល​នូវ​ភាព​គាំទ្រ​កាន់តែ​ខ្លាំងក្លា ពី​អតិថិជន​កំពុង​មាន​អត្តិភាព​ជាមួយយើង នឹង​ញុំ​ា​ង​អោយ​មូលដ្ឋាន​អតិថិជន​ធនាគារ​យើង​កាន់តែ​មាន​ភាពទូលំទូលាយ​។​

​សម្រាប់​ថ្ងៃ​អនាគត ធនាគារ CIMB នឹង​ផ្តោត​សំខាន់​លើ​ការ​កែលម្អ​នូវ​បច្ចេកវិទ្យា លើ​រចនាសម្ព័ន្ធ​ដូច​ដែល​យើង​តែងតែ​ឮ​គេ​តែង​រំលឹក​អំពី​បដិវត្ត​ន៏​បច្ចេកវិទ្យា​លើក​ទី​៤​។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិជ្ជា​នឹង​ផ្លាស់ប្តូរ​នូវ​អតិថិជន​របស់​យើង អំពី​របៀប​ផ្តល់​សេវាកម្ម និង​ផលិតផល​ថ្មី​របស់​ធនាគារ ជូន​ដល់​អតិថិជន​។ ដូច្នេះ ធនាគារ​នឹង​ខិតខំ​ប្រែក្លាយ​ខ្លួនឯង ទៅ​តាម​បច្ចេកវិទ្យា​ថ្មី លើ​សាខា​ទាំង​១៣​របស់​ធនាគារ​៕​ ដោយ ​៖ ​កូឡាប​

   

spot_img
×