Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុស​ស្រី ២៤​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូល​បញ្ជូនទៅ​តុលាការ ក្នុងករណី​គ្រឿងញៀន​

spot_img

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ២៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៌​ស​ថ្លា ១២​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។​

​ពូកគេ​ទាំង ២៤​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វា ខណ្ឌដូនពេញ រួម​មាន​ការសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​បាន ២​ថ្ងៃ​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​រៀងខ្លួន នៃ​រាជធានី​ភ្នំពេញ ។​

​ក្រោយពី​ធ្វើ​ការសាកសួរ តាម​វិធានការ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ២៤​នាក់ ខាងលើ បាន​សារភាព​ថា​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុតាង និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕ ដោយ ​៖​ កូឡាប​

spot_img
×