Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ​! ឃើញ​ស្គមស្គាំង ខំ​អាណិត​យក​មី​ឲ្យ​ស៊ី តែ​ចុងក្រោយ ស្រាប់តែ​មី​ចេញមក​វិញ​តាម​បំពង់​.​ក ពិនិត្យឃើញ​ហើយ​…​ខ្លោចចិត្ត (​វីដេអូ​)

spot_img

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ John Paolo Santiago Navea បាន​បង្ហោះ​វីដេអូ​ដ៏​ខ្លោចចិត្ត​នេះ និង​សរសេរ​រៀបរាប់​ដឹងថា ខ្ញុំ​បានឃើញ​មេ​ឆ្កែ​១​ក្បាល កំពុង​ផឹកទឹក​សាប៊ូ​បោក​ខោអាវ​របស់​ខ្ញុំ ។ ដូច្នេះ ខ្ញុំ​ក៏បានផ្តល់​ទឹកស្អាត​ឲ្យ​វា និង​មី​ឆុង​១​ចាន​ស៊ី​ទៀតផង ។ ខណៈ​ខ្ញុំ​មើល​ឆ្កែ​នេះ​ស៊ី ខ្ញុំ​ពិតជា​​​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ​សរសៃមី​​ស្រាប់តែ​ធ្លាយ​ចេញមកក្រៅ​ម្តង​ហើយ​ម្តងទៀត តាម​បំពង់​.​ករប​ស់វា​បែបនេះ ។​

​ពុទ្ធោ​! ពេល​ខ្ញុំ​ចូលទៅ​ពិនិត្យ​ឲ្យ​បាន​ដិតដល់ ស្រាប់តែ​ខ្ញុំ​ឃើញ​មាន​ប្រហោង​ធំ​មួយ នៅ​ផ្នែក​នៃ​បំពង់​.​ករប​ស់វា ។ ខ្ញុំ​បាន​គិតថា មេ​ឆ្កែ​នេះ​អាច​ត្រូវបានគេ​អារ​.​ក មិនដឹងថា​ក្នុង​បំណង​អ្វី​នោះទេ ប៉ុន្តែ វា​រំដោះខ្លួន​ចេញ​ទាំង​នៅមាន​ជីវិត​ស្ថិតក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​អាសូរ​បែបនេះ ។​

​សូម​បញ្ឈប់​ការប្រព្រឹត្ត​ទង្វើ​ដ៏​ឃោរឃៅ​នេះ​ទៀត​ទៅ ។ សង្ឃឹមថា កូនៗ​របស់​វា​នឹងមាន​សុខ​ភាពល្អ​ទាំងអស់ ហើយ​វា​នឹង​បន្ត​មើលថែ ចិញ្ចឹម​កូនៗ​របស់​វា​ជាមួយ​ភាពកក់ក្តៅ ៕ ដោយ​៖ ចន្ទី​

 

spot_img
×