Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្ពាយ​ឧបករណ៍​ទៅ​ឆក់​ត្រី បែរ​ជា​ន់​ចំ​ខ្សែលួស​មាន​ចរន្តអគ្គិសនី ឆក់​ស្លាប់​

spot_img

​ព្រៃវែង ​៖ មាន​ករណី ឆក់​ខ្សែភ្លើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ក្នុងពេល​ដែល​បុរស​រូប​នោះ ស្ពាយ​ឧបករណ៍​ឆក់​ត្រី ទៅ​រកស៊ី​លួច​ឆក់​ត្រី​ទាំង​កណ្តាលអធ្រាត្រ​។ ចំណែក​ម្ចាស់​ខ្សែលួស​មាន​ចរន្តអគ្គិសនី រាយ​ហ៊ុមព័ទ្ធ​ភ្លឺស្រែ ត្រូវ​ចាប់ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង នៅ​យប់​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៣​និង​៥០​នាទី នៅ​ចំណុច​ភូមិ​ត្រោក ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ទី ចុន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ ជនរងគ្រោះ បាន​ស្ពាយ​ឧបករណ៍ ឆក់​ត្រី​ខុសច្បាប់ ដើរចេញ​ពី​ផ្ទះ ទៅរក​ឆក់​ត្រី នៅ​ចំណុច​វាលស្រែ កន្លែងកើតហេតុ បណ្តាលឲ្យឆ​ក់​នឹង​ខ្សែលួស​មាន​ចរន្តអគ្គិសនី​រាយ​ហ៊ុមព័ទ្ធ​ភ្លឺស្រែ​។ ម្ចាស់​ស្រែ ឈ្មោះ ឈិត យ៉ៃ ភេទ​ប្រុស ៥៨ ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ បាន​រាយ​ខ្សែលួស​ហ៊ុម​ព័ទ្ធ ត​ភ្លើង​ចេញពី​ផ្ទះ​ខ្លួន ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ​ដោយ​ទុកចោល សម្រាប់​ការពារ កណ្តុរ​មិន​ឲ្យ​ស៊ី​ស្រូវប្រាំង​របស់ខ្លួន ។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ ជា​ម្ចាស់​ខ្សែលួស រួម​នឹង​វត្ថុតាង យក​មក​ប៉ុស្តិ៍ ដើម្បី​បន្ត​នីតិវិធី ៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×