Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​, រដ្ឋាភិបាល​ចិន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ និង​ឥណទាន​ដល់​កម្ពុ​ជាជាង​២០០​លាន​ដុល្លារ លើ​គម្រោង​ចំនួន​២

spot_img

​ភ្នំពេញ ​៖ ជា​សរុប គិត​ត្រឹម​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៨ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹងមាន​ចំនួន​សរុប​ប្រមាណ ៥.៨០០ លាន ដុល្លារ​អាមេរិក ក្នុងនោះ​ឥណទាន​សម្បទាន​មាន​សរុប​ចំនួន​ប្រមាណ ៤.៤០០​លាន ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន​ប្រមាណ ១.៤០០​លាន​ដុល្លារ​អាមេរិក​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួល​ជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ​ជាមួយ លោក Deng Boqing អនុប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ ។​

នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៣​ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា ភាគី​ទាំងពីរ ក៏បាន​អញ្ជើញ​ចូលរួម​ចុះហត្ថលេខា​រួមគ្នា លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ចំនួន​ពីរ​ដូចខាងក្រោម​៖
១៖ កិច្ចព្រមព្រៀង​ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​នូវ​ហិរញ្ញប្បទាន​ឥត​សំណង (​ជំនួយ​) ចំនួន​១.២០០ លាន​យ័ន​ចិន (​ប្រមាណ​១៧០​លាន​ដុល្លារ​) ។ ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង លើកកម្ពស់​ជីវភាព​ប្រជាជន និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​។​
២៖ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា ក្នុង​ខេត្តព្រះវិហារ ទឹកប្រាក់​ឥណទាន​មាន​ចំនួន ៦២២​លាន​យ័ន​ចិន (​ប្រមាណ​៩០​លាន​ដុល្លារ​)​។​

​ពិធី​ចុះហត្ថលេខា​នាពេលនេះ គឺ​សបញ្ជាក់​ឲ្យ​ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុងការ​ជម្រុញ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណើនសេដ្ឋកិច្ច និង​កំណើន​ជីវភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×