Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​២០១៧ ក្រោម​ប្រធានបទ សន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ​២០១៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ពិធី​អបអរសាទរ​ខួប លើក​ទី​៦៩ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រោម​ប្រធានបទ សន្តិភាព គឺជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​។​

ពិធី​នេះ បានរៀបចំ​ឡើង​នៅ​សាល​មហោស្រប​កោះ​ពេជ្រ ក្រោម​ការចូលរួម​ជា​អធិបតីភាព ពី​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក កែវ រ៉េមី ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។

​​ថ្លែង​ក្នុង​ពិធី​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍​អោយដឹង​ក្នុង​ពិធី​ថា​៖ ព្រឹ​តិ្ត​ការណ៍​ក្នុងថ្ងៃនេះ​ជា​សក្ខីភាព​បញ្ជាក់ អោយឃើញ​បន្ថែមទៀត​នៅ​ការចូលរួម​អបអរ​ចំពោះ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​តែង​ប្រារព្ធ​ឡើងជា​រាងរាល់ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​ការ​រំលឹក​ឡើងវិញ​ពី​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព​ក៏ដូចជា​ការធ្វើ​ព​ហិ​កម្ម​របស់​ប្រជាជន​កម្ពុជា​ក្នុង​បុព្វហេតុ​ទាមទារ​ការពារ អោយមាន​ការចូលរួម អោយមាន​ការគោរព​សិទ្ធិមនុស្ស​ក្នុងពេល​កន្លងមក​ស្រម​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ស្តីពី​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ​។​

​ជាមួយគ្នា​នោះ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មានប្រសាសន៍​អោយដឹងថា​៖ សំរាប់​ប្រទេស​កម្ពុជា​ក្រោយពី​ទទួលបាន​ឯករាជ្យ​ជាតិ​នៅ​ឆ្នាំ​១៩៥៣​គឺ​ដោយសារតែ​សុខសន្តិភាព​នេះហើយ​ទើប​នាំអោយមាន​ការអភិវឌ្ឍ​រាប់ទាំង​ការអភិវឌ្ឍ​លើ វិស័យ​សិទ្ធិមនុស្ស​ផងដែ​។ លោក​បន្តថា​ប្រទេសជាតិ​មួយ​ដែលមាន​ការបែងចែក​ក្រុម​ប្រដាប់ អាវុធ​ខុសគ្នា នាំមក​នូវ​ភ្លើងសង្គ្រាម​នាំអោយមាន​ការធ្វើ​រដ្ឋប្រហា​ទំលាក់​ព្រះមហាវីរក្សត្រ ការ​ប្រល័យពូជសាសន៍​ដោយ​ត្បូងចប ៣ ឆ្នាំ ៨​ខែ​២០​ថ្ងៃ តើ​មាន​អ្នកណា​និយាយ​រឺ​ហ៊ាន​តវ៉ា ពី​បញ្ហា​សិទ្ធិមនុស្ស​ដែរឬទេ​? ការទម្លាក់​គ្រាប់បែក​ពី​មហាអំណាច ការសម្លាប់​មនុស្ស​រាប់​លាន​អ្នក​ដោយ​គ្មាន​អ្នកការពារ ធ្វើអោយ​មនុស្ស​រស់ក្នុង​ភាព​អស់សង្ឃឹម រហូតដល់​មាន​ថ្ងៃ​២​ធ្នូ ថ្ងៃ​០៧ មករា ឆ្នាំ​១៩៧៩ ទើប​អាច​រំដោះខ្លួន​រួច​ពីរ​បប​ប្រល័យពូជសាសន៍ ធ្វើអោយ​កម្ពុជា​អាច​រស់​ដោយ​ខ្លួនឯង ធ្វើជា​ម្ចាស់​នៃ​ជោគវាសនា​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។​

​គួររំលឹកថា ទិវា​សិទ្ធិមនុស្ស ១០ ខែធ្នូ ត្រូវបាន​ចាត់ជា​ទិវា​សិទ្ធិមនុស្ស​សកល ដែល​អង្គការសហប្រជាជាតិ បានប្រកាស​ឲ្យ​ប្រើ​តាំងពី​ឆ្នាំ ១៩៤៨ ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព​របស់​មនុស្ស ពោលគឺ ត្រូវការ​ឲ្យ​មនុស្ស​ចេះ​គោរព​គ្នា ក្នុងនាម​ជា​មនុស្សជាតិ​តែមួយ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×