Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​អឺរ៉ុប​ផ្តល់​ទឹកប្រាក់ ៨៧​លាន​អឺរ៉ូ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន

spot_img

កណ្តាល ​៖ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បានរួម​គ្នា​ប្រកាស​ជា​ផ្លូវការ​ស្តីពី​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង ពី​សហគមន៍​អឺរ៉ុប ដែលមាន​ទឹកប្រាក់​សរុប ៨៧​លាន​អឺរ៉ូ ដែល​គ្រោង​នឹង​ចុះហត្ថលេខា ក្នុងពេល​ឆាប់ៗ​នេះ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន CAPFISH – Capture​។

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រមូល​ផល​ត្រី នៅ​រដូវ​នេសាទ​ឆ្នាំ​២០១៨ របស់​ប្រជា​នេសាទ​នៅ​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញា​ឭ ខេត្តកណ្តាល​។​

​យោង​លើ​សេចក្តីជូនដំណឹង​ស្តីពី​រដូវ​ធ្វើ​ប្រហុក ផ្អក របស់​រដ្ឋបាល​ជលផល កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ជម្រាបជូន​ប្រជា​នេសាទ​ថា ឆ្នាំនេះ​កំពស់​ទឹកទន្លេ​សាប​ស្រក​ចុះ​លឿន​ជាង​ឆ្នាំកន្លងមក ជាហេតុ​ធ្វើ​ឲ្យ​ដាយ​នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​អាច​នេសាទ​ត្រី បាន​ក្នុង​ខែ​មិគសិរ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២០​ខែធ្នូ ។ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​នៅ​ទីជិត ឆ្ងាយ​អញ្ជើញ​មក​ធ្វើ​ប្រហុក ផ្អក​ទុក​បរិភោគ​ក្នុង​គ្រួសារ​។​

​បន្ទាប់ពី​បាន​ពិនិត្យ​ការប្រមូល​ផល​ត្រី​រួចមក​លោក​រដ្ឋមន្ត្រី លោក​ឯកអគ្គរដ្ឋទូត និង​សហការី បាន​បន្តដំណើរ​ទៅពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ របស់លោក ឡោ ស្រៀ​ង នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​ចិញ្ចឹម​លើ​ផ្ទៃ​ប្រមាណ​៤ ហិកតា​។ កសិដ្ឋាន​នេះ​ដំណើរការបាន ៣​ឆ្នាំ​ហើយ មានលទ្ធភាព​ផ្គត់ផ្គង់​ត្រី​ឆ្តោ​ទៅ​ទីផ្សារ​ប្រមាណ​ជា ៥០០​តោន​ក្នុង​១​ឆ្នាំ​។ សូមបញ្ជាក់​ផងដែរ​ថា តាំងពី​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត ឲ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្តោ​ឡើងវិញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ពិនិត្យឃើញថា ការចិញ្ចឹម​ត្រី​ឆ្តោ​កំពុងតែ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​រហូតដល់​ជាង ៦០​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៨​នេះ​។ បរិមាណ​នេះ​បាន​ចូលរួមចំណែក​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង កាត់បន្ថយ​ការចាប់​ត្រី​ពី​ប្រភព​ធម្មជាតិ លើកកម្ពស់​ផលិតភាព​វារីវប្បកម្ម និង​បង្កើន​ប្រាក់ចំណូល​។​

​នាឱកាស​នេះ​ផងដែរ លោក​រដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត​បា​ន​រួមគ្នា​ប្រកាស​ជា​ផ្លូវការ ស្តីពី​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគមន៍​អឺរ៉ុប ដែលមាន​ទឹកប្រាក់​សរុប ៨៧​លាន​អឺរ៉ូ ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ​នេះ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន CAPFISH – Capture​។មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ខែវិច្ឆិកា​កន្លងទៅ ក៏មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ប្រតិ បត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ដែល​ក្នុងនោះ​មួយ​មាន​ចំនួន​ទឹកប្រាក់ ២៥ លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ជំរុញ​វិស័យ​ជន​ផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន សំដៅ​ដល់​ការអភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម ទាំង​ទឹកសាប និង​សមុទ្រ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×