Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្ដី​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (វីដេអូ)

spot_img

​កំពង់ធំ ​៖ មាន​ករណី​ឃាតកម្ម នៅ ផ្ទះ​ឈ្មោះ ហេង សុវណ្ណារ៉ា (​ហៅ​ឡឹង​)​នៅ ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ាក​រឡូ បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ស៊ុន ពៅ បន្ទាប់មក​បាន​បាញ់សម្លាប់​ខ្លួនឯង​។​

​ផ្ទុះ​រឿង ប្តី​ប្រច័ណ្ឌ​ប្រពន្ធ ដាច់ចិត្ត​យក​កាំភ្លើង​បាញ់សម្លាប់​ប្រពន្ធ ហើយបាញ់​ខ្លួនឯង​ស្លាប់​ជា​ក្រោយ ខណៈពេលដែល​ជនរងគ្រោះ​ជា​ភរិយា ត្រឡប់​មកពី​ញ៉ាំ​ការ ក៏​ផ្ទុះ​រឿង​ជជែក ប្រកែក​គ្នា​មួយសន្ទុះ ក៏​ផ្ទុះអាវុធ​ចំនួន ៥ គ្រាប់​បណ្តាល​ឲ្យ​ពី​នាក់​ប្តី​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុងថ្លុកឈាម បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ។​

​ហេតុ​ការ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៧និង៣០​នាទី យប់​ថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ​ភូមិ​បា​ល័​ង្ល សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយ​ជនដៃដល់​ជា​ប្តី​ឈ្មោះ ហេង សុវណ្ណ​រា ហៅ ខ្លឹង អាយុ​៤៧​ឆ្នាំ បាន​បាញ់សម្លាប់​ប្រព​ន្ឋ​ឈ្មោះ ស៊ុន ពៅ អាយុ ៣៧​ឆ្នាំ ចំ​ឆ្អឹងខ្នង បន្ទាប់ពី​ប្រពន្ធ​បាន​ស្លាប់ ក៏បាន​បាញ់​សៀតផ្កា​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​ទាំងពី​នាក់ អ្នក​ទាំងពី​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា មានមុខ​របរ​លក់​បាយ និង​លាង​ឡាន ។​

​ក្រោយពី​កើតហេតុ លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត សំណាង ស្នងការរង ទទួល​ព្រហ្ម​ទ​ណ្ទ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ ដឹកនាំ កម្លាំង​ជំនាញ​ចុះទៅ​កន្លែងកើតហេតុ ដោយមាន​កម្លាំង​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន កងរាជអាវុធហត្ថ​ខេត្ត និង​បុ​ស្តិ៍​រដ្ឋបាល​បា​ល័​ង្ល រួមទាំង​ក្រុមគ្រូពេទ្យ ដើម្បី​ពិនិត្យ​កោសល្យវិច័យ ក្រោយពី​ពិនិត្យ​រួចរាល់ បាន​បញ្ជាក់ ថា ជនរងគ្រោះ​ទាំងពីរ​នាក់ ប្តី​ប្រពន្ធ​ពិត​ជាមាន​ជំលោះ​រឿង​ស្នេហា ដោយ​ខាង​ប្រុស​ប្រច័ណ្ឌ​ខាង​ស្រី ទើប​ឈាន ដល់​ការបាញ់សម្លាប់​គ្នា ដោយ​អាវុធខ្លី ម៉ាក​រ៉ូឡូ ចំនួន​៥ គ្រាប់ ដោយ​អាវុធ​នេះ ជនដៃដល់​បាន​លួចលាក់​ទុក កាលពី​សម័យ​ធ្វើជា​កងកម្លាំង​។​

​តាម​ការ​ឲ្យ​ដឹង​ពី សាច់ញាតិ​របស់​សាកសព ដែល​ត្រូវជា​បងស្រី​បង្កើតបាន​ឲ្យ​ដឹងថា ប្តី​ប្រព​ន្ឋ​នេះ ធ្លាប់​ឈ្មោះ គ្នា​ជាច្រើនលើក​ច្រើនសារ ដោយ​មួយ​រយះ​កន្លងមកនេះ ប្តី​របស់ ស៊ុន ពៅ ធ្លាប់បាន​ច្របាច់ក ប្រពន្ធ​ស្ទើរ ស្លាប់​ម្តង​រួចមកហើយ តែ​កាលនោះ​មាន​បងប្អូន​ចូលទៅ​ជួយ​ទាន់ ហើយ​គាត់​បាន​ប្រាប់​ប្អូនស្រី​គាត់​ថា ឲ្យ​តប មាត់​តម​សំដី ខ្លាចក្រែង​មានរឿង​ធំ​ទៀត លុះ​មកដល់ពេលនេះ​មាន​ហេតុការណ៍​ស្លាប់ ដោយសារ​រឿង​ប្រច័ណ្ឌ ទាល់តែ​បាន ៕ ​ដោយ ​៖​ រចនា​

spot_img
×