Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រូរូបស្រស់កំពុងឆក់យកបេះដូង ជាពិសេសបុរសៗយ៉ាងច្រើនលួចស្រលាញ់​​ទាំងពុំដឹងគាត់​​គាត់​​មាន​​គូ​​ឬ​​នៅ បន្ទាប់បង្ហោះសារឆ្លើយតប…

spot_img

​អ្នកគ្រូ​ម្នាក់​ដែល​ពុំ​ត្រឹមតែ​ចំណេះដឹង​ខ្ពង់ខ្ពស់​នោះទេ តែ​ថែមទាំង​មាន​រូប​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ​មិន​ចាញ់​តារាៗ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងច្រើន នាំគ្នា​កោតសរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ ដែល​រហូត​មាន​អ្នកខ្លះ​ចូល​ខ​មិន​លេងសើច​ថា បើ​មាន​អ្នកគ្រូ​ស្អាត​អីចឹង កូនសិស្ស​ច្បាស់​ជា​រៀន​មិន​ចូល​ទេ និង​សូម្បី​ថា បើ​មាន​អ្នកគ្រូ​ស្អាត​អីចឹង បើ​បាន​ធ្វើជា​កូនសិស្ស​ច្បាស់​ណាស់​ជា​សុំ​បន្ត​រៀន​ត្រួតថ្នាក់​ហើយ​… ។​

​យ៉ាងណាមិញ ភ្ជាប់​ជាមួយ​ការកោតសរសើរ​យ៉ាងខ្លាំង ដែលមាន​អ្នក Like, Cmt និង Share រាប់ K នេះ​ផងដែរ គឺ​បាន​ផ្ទុះឡើង​បន្ទាប់ពី​អ្នកគ្រូ​អក្សរសាស្ត្រ​ខ្មែរ​វ័យក្មេង​រូប​ស្រស់​នេះ បាន​បញ្ចេញ​សំណេរ​ដ៏​វែង​អន្លាយ​ឆ្លើយតប​នឹង​សំណួរ​មួយ​ថា​៖ «​ហេតុអ្វី​ក៏​ចង់​ក្លាយជា​គ្រូបង្រៀន​ទៅវិញ​?» ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អ្នកគ្រូ ម៉ាលី បាន​សរសេរ​រៀបរាប់​ឆ្លើយតប​នឹង​សំណួរ​ខាងលើនេះ​យ៉ាង​ដូច្នេះ​ថា​៖

«​មាន​មនុស្ស​ជាច្រើន​តែង​សួរ​ខ្ញុំ​ថា ហេតុអ្វី​ក៏​ចង់​ក្លាយជា​គ្រូបង្រៀន​ទៅវិញ​?​ចម្លើយ​នោះ​គឺ ខ្ញុំ​ស្រឡាញ់​ការបង្រៀន ការបង្រៀន​ចែករំលែក​ចំណេះដឹង​ដល់​សិស្ស​ប្រៀបដូចជា​ឱសថ​ទិព្វ​មួយ​សម្រាប់​ខ្ញុំ​អ៉ី​ចឹ​ង​។ មុខរបរ​ជា​គ្រូបង្រៀន​ដែល​មនុស្ស​មួយចំនួន​តែង​និយាយថា​ស្រួល​គ្មាន​ហត់​អី​ទេ តែ​ការយល់ឃើញ​នេះ​ហាក់​ផ្ទុយស្រឡះ​ពី​ការគិត​របស់ខ្ញុំ ព្រោះថា​ការបង្រៀន​មិនមែន​ស្រួល​នោះ​តែ គ្រូ​តែងតែ​ខិតខំ​រក​វិធីសាស្ត្រ​ល្អៗ រក​គិតថា​ត្រូវ​បង្រៀន​បែបណា​ឱ្យ​សិស្ស​យល់ និង​ចងចាំ​បានល្អ គេង​គិត​នឹកគិត​គ្រប់​វេលា ពេលខ្លះ​មាន​អារម្មណ៍​ថា​ហត់​តែ​ខ្ញុំ​មិនដែល​បោះបង់​ទេ ព្រោះ​វា​ជា​ក្តី​ស្រមៃ​របស់ខ្ញុំ​តាំងតែ​ពី​ក្មេង​។ មុខរបរ​មួយ​នេះ​ទោះ​មិនមាន​បាន​ដូច​គេ​តែ ជាការ​ងារ​មួយ​ដែល​ខ្ញុំ​ស្រឡាញ់​ហើយ​ធ្វើ​វា​ចេញពី​ចិត្ត​ដោយ​ភាព​ពេញចិត្ត​។​

​ភាពជោគជ័យ​កើតចេញ​មកពី​ការតាំង​ចិត្ត​ហើយ​ខិតខំ​របស់​យើង​។​គ្រូបង្រៀន​តែង​ចង់ឃើញ​កូនសិស្ស​របស់ខ្លួន​ជោគជ័យ​និង​មាន​អនាគត​ល្អ គ្មាន​គ្រូ​ណា​ម្នាក់​ដែល​មិន​ចង់ឃើញ​កូនសិស្ស​ជោគជ័យ​ឡើយ​។​

​ខ្ញុំ​ដឹងថា​ពេលខ្លះ​ការ​ស្ដី បន្ទោស​របស់ខ្ញុំ​ធ្វើឱ្យ​កូនសិស្ស​មួយចំនួន​អន់ចិត្ត តែ​ការដែល​ស្ដីបន្ទោស​ព្រោះ​ចង់ឱ្យ​ពួកយើង​ល្អ​។ ការងារ​មួយ​នេះ​គឺ​បង្កប់​នូវ​រយ​លាន​អត្ថន័យ​និង​ការចងចាំ ខ្ញុំ​នៅចាំ​បាន​ថា​ខ្ញុំ​មាន​ថ្ងៃនេះ​ក៏​ដោយសារតែ​គ្រូបង្រៀន លោកគ្រូ​អ្នកគ្រូ​ដែល​បាន​បង្រៀន​ខ្ញុំ​តាំងបី​ថ្នាក់បឋមសិក្សា រហូតដល់​សាកលវិទ្យាល័យ​គឺ​គាត់​លំបាក​ណាស់​ក្នុងការ​បង្រៀន​ពួកយើង​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​ក្នុងសង្គម​ហើយ​ខ្ញុំ​ក៏​មិនដែល​ភ្លេចគុណ​ពួកគាត់​ដែរ​។ ចំណុច​មួយទៀត​ខ្ញុំ​បង្រៀន​សិស្ស​មិនដែល​ឱ្យ​សិស្ស​ខ្លាច​ខ្ញុំ​ឡើយ ហើយក៏​គ្មាន​សិស្ស​ណា​ម្នាក់​ខ្លាច​ខ្ញុំ​ដែរ តែ​ខ្ញុំ​បង្រៀន​សិស្ស​ឱ្យ​ចេះ​គោរព​និង​ឱ្យ​តម្លៃ​គ្រូ​ទៅវិញ​ទេ​។​នេះ​គឺជា​មោទកភាព​មួយ​សម្រាប់​ខ្ញុំ​ដែល​ខ្ញុំ​ឈាន​ដើរ​មកដល់​ចំណុច​នេះ​។ #​ខ្ញុំ​ស្រឡាញ់​អាជីព​ជា​គ្រូបង្រៀន ចុះ​អ្នក​វិញ​?»៕ ដោយ​៖ ឧត្តម

 

spot_img
×