Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំ​ឲ្យ​មន្ត្រី​ចុះ​ជំរឿន​ប្រជាពលរដ្ឋ ត្រូវ​កត់ត្រា​មុខរបរ តួនាទី និង​កំរិតវប្បធម៌ ចូលក្នុង​តារាង​ឲ្យ​បានច្បាស់លាស់​

spot_img

​ភ្នំពេញ ​៖ លោក​អភិបាល​រាជធានី បាន​លើកឡើងថា ដើម្បី ចូលរួម​អនុវត្ត ការងារ​ជំរឿន​ទូទៅ​របស់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព សូម​អភិបាលខណ្ឌ និង​មន្ត្រី​បំពេញ ការងារ​ទាក់ទង​និង​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ឲ្យ​បាន​ទាន់ពេលវេលា និង​តាម​ផែនការ​សកម្មភាព​ដែល​គ្រោងទុក​។​

​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ប្រកាស គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​ថ្នាក់​រាជធានី ខណ្ឌ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩​។​

​ក្រោម​អធិបតីភាព​លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​សិ្ថ​តិ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

​លោក អភិបាល ក៏បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រី​ទាំងអស់ ត្រូវ​សហការគ្នា ដើម្បី​ជំរុញ​កិច្ចការងារ​ជំរឿន​ទូទៅ ប្រជាជន​ថ្នាក់​រាជធានី ខណ្ឌ ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា សំណូមពរ​ជាពិសេស សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ទាំងអស់ ត្រូវ​ចូលរួម​សហការ​ផ្ដល់ព័ត៌មាន ជូន​មន្ត្រី​ចុះ​ធ្វើ​ជំរឿន​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ សុំ​ឲ្យ​មន្ត្រី​ចុះ​ជំរឿន​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ត្រូវ​ចុះ​មុខរបរ ឋានៈ តួនាទី និង​កំរិតវប្បធម៌​រប​ស់បុ​គ្គល ចូលក្នុង​តារាងបញ្ជី​ស្ថិតិ​ឲ្យ​បានច្បាស់លាស់ ដើម្បី រក្សាបាន​នូវ​ធនធានមនុស្ស​ពិត​ប្រាកដ និង​ទទួលបាន​ទិន្នន័យ​ច្បាស់លាស់ ប្រកបដោយ​ជោគជ័យ​។​

លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទ​ក់អគ្គ​នាយកដ្ឋាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ បាន​មានប្រសាសន៍ថា ការធ្វើជុំរឿន​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​បណ្តា​ខេត្ត នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩​នេះ​តទៅ​។​

លោកស្រី បាន​បន្តថា ការ​ជំរឿន​ប្រជាជន ឆ្នាំ​២០១៩​នេះ ការចំណាយ គឺ​បាន​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង ដូច្នេះ ដើម្បី ឲ្យ​ការងារ ជំរឿន​ទទួលបាន​ដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធិភាព វិទ្យាស្ថាន​ជាតិ​ស្ថិតិ សុំ​ឲ្យ​អភិបាល​រាជធានី និង​អាជ្ញាធរ​តាម​មូលដ្ឋាន ជួយ​ជំរុញ​នៅក្នុង​កិច្ចការងារ​នេះ ដើម្បី​ឲ្យ​ការ​ជំរឿន​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ បាន​ជោគជ័យ មាន​ភាពច្បាស់លាស់ ទទួល​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ និង​មាន​គុណភាព​ខ្ពស់​។ តាំង​នាម​ក្រសួងផែនការ នៃ​ការងារ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ កិច្ចការ​នេះ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បានធ្វើ​កិច្ចការ​ជាមួយ​ប្រធាន​មន្ទីរ​ផែនការ​រាជធានី ខេត្ត​ទាំង​១៥​សង្ឃឹមថា​ឯកឧត្តម​អភិបាល​រាជធានី ជួយ​ជ្រោមជ្រែង​កិច្ចការងារ​នេះ ដើម្បី ឲ្យ​ជំរឿន​នៅ​រាជធានី​ភ្នំ ពេញ​ទទួលបាន​ជោគជ័យ មាន​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ជំរឿន​គឺជា​ការងារ​អ​ព្យា​ក្រិ​ត្យ មិន​ពាក់ព័ន្ធ​និង​សកម្មភាព​នយោបាយ ពន្ធដារ ដីធ្លី ឬ​អន្តោ​ប្រវេ​ស​ន្តិ៏​នោះឡើយ​។ ការធ្វើជំរឿន​ទូទៅ ប្រជាជន នៃ​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា បានធ្វើ​ចំនួន​៣​លើក​រួចមកហើយ គឺ​លើក​ទី​១​ឆ្នាំ​១៩៦២ និង​ត្រូវបាន​ខកខាន​អស់ រយៈពេល​៣៦​ឆ្នាំ បណ្តាលមកពី​សង្គ្រាម​នៅក្នុង​ប្រទេស​។ លើក​ទី​២ ឆ្នាំ​១៩៩៨ និង​លើក​ទី​៣​នៅ ឆ្នាំ​២០០៨​។ ឯកឧត្តម អភិបាល​បញ្ជក់​ថា ចំពោះ​ការធ្វើជំរឿន​ទូទៅ​ប្រជាជន ឆ្នាំ​២០១៩ ខាងមុខ គឺជា​ការ​ជំរឿន​លើក​ទី​១ ។ ដូចនេះ ដើម្បី ចូលរួម​អនុវត្ត ការងារ​ជំរឿន​ទូទៅ​របស់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព សូម​អភិបាលខណ្ឌ និង​មន្ត្រី​បំពេញ ការងារ​ទាក់ទង​និង​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ឲ្យ​បាន​ទាន់ពេលវេលា និង​តាម​ផែនការ​សកម្មភាព​ដែល​បាន​គ្រោងទុក​ប្រកបដោយ​គុណភាព​ទទួលបាន​ជោគជ័យ ដើម្បី ឆ្លើយ តប​ទៅ​និង​ការចំណាយ​ថវិកា​របស់​ជាតិ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×