Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​មនុស្ស​នៅ​បារាំង ត្រូវ​ប៉ូលីស​បាញ់សម្លាប់ បន្ទាប់ពី​រត់គេច​ប៉ុន្មាន​ថ្ងៃ​

spot_img

​ជនសង្ស័យ ដែល​បាន​រត់គេចខ្លួន បន្ទាប់ពី​ធ្វើការ​បាញ់ប្រហារ​នៅ​ផ្សារ​ណូអែល ស្ថិតក្នុង​ទីក្រុង Strasbourg ពេលនេះ ត្រូវបាន​ប៉ូលីស​បាញ់សម្លាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ជនសង្ស័យ​ឈ្មោះ Cherif Chekatt អាយុ ២៩​ឆ្នាំ ត្រូវបាន​ប៉ូលីស​បាញ់សម្លាប់​នៅ​ដងផ្លូវ​ក្នុង​ទី​​ក្រុង​​​​ខាង​លើ បន្ទាប់ពី​ជួបប្រទះ​គ្នា និង​បានធ្វើការ​បាញ់ប្រហារ​លើ​ប៉ូលីស​។​

​ការវាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៣​នាក់​ស្លាប់បាត់​បង់ជីវិត និង​១២​នាក់​ផ្សេងទៀត​រងរបួស​។​

​ជនសង្ស័យ​ខាងលើ​ធ្លាប់មាន​បទល្មើស​ឧក្រិដ្ឋកម្ម​ជាច្រើន​ដង​ក្នុងប្រទេស​បារាំង និង​អាឡឺម៉ង ហើយ​ជន​នោះបាន​ក្លាយខ្លួនជា​ក្រុម​អ៊ីស្លាម ក្នុង​ពន្ធ​ធនាគារ​។​

​បន្ទាប់ពី​មានការ​វាយប្រហារ​កាល​ពី​ដើម​សប្តាហ៍​នេះ មនុស្ស​ចំនួន ៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​​ជាប់​​ពាក់ព័ន្ធ​។ ពួកគេ​ទាំងនោះ​រួមមាន ឪពុកម្តាយ និង​បងប្រុស ២​នាក់​របស​ខ្មាន់កាំភ្លើង​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×