Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លារខិន​មួយ​ក្បាល វាយប្រហារ​ព្រះសង្ឃ​ឥណ្ឌា​មួយអង្គ​រហូតដល់​សុ​គត ខណៈ​ព្រះអង្គ​កំពុង​សមាធិ​ ​ក្នុងព្រៃ​

spot_img

​ព្រះសង្ឃ​ឥណ្ឌា​មួយអង្គ ដែល​ធ្វើ​សមាធិ​ក្នុងព្រៃ​ក្នុង​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា បាន​សុ​គត ដោយសារតែ​ការវាយប្រហារ​ពី​សំណាក់​ខ្លារខិន​មួយ​ក្បាល​។

​មន្ត្រី​ឥណ្ឌា​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សារពត៌មាន PTI ថា លោកសង្ឃ​ព្រះនាម Rahul Walke បានធ្វើ​សមាធិ​នៅក្រោម​ដើមឈើ​មួយ​ដើម​ក្នុង​តំបន់​ព្រៃ Tadoba ដែលជា​តំបន់​អភិរក្ស​សត្វ​ខ្លា​។​

​ព្រះអង្គ​គឺជា​សង្ឃ​នៅក្នុង​វត្ថ​មួយ​ដែល​ស្ថិតនៅ​ក្បែរ​តំបន់​ព្រៃ​នោះ ប៉ុន្តែ​ព្រះអង្គ​បានធ្វើ​ដំណើរ ចូល​ព្រៃ​ជ្រៅ​ដើម្បី​ធ្វើ​សមាធិ​។​

​មន្ត្រី​អភិរក្ស​ធ្លាប់បាន​ធ្វើការ​ព្រមាន​ដល់​ព្រះសង្ឃ​ទាំងអស់​ថា កុំ​ឲ្យ​ចូលទៅក្នុង​ព្រៃ​ជ្រៅ​។​

​ក្រោយពេល​មានការ​វាយប្រហារ​លើ​ព្រះសង្ឃ មន្ត្រី​អភិរក្ស​បាន​និយាយថា ពួកគេ​មិនមាន​គំរោង​ចាប់​
​ខ្លារខិន​នោះទេ ប៉ុន្តែ​ពួកគេ​នឹងធ្វើ​ទ្រុង ២ ព្រមទាំង​ដំឡើង​កាមេរ៉ា​។​

​មន្ត្រី​រដ្ឋាភិបាល​នៃ​រដ្ឋ Maharashtra បានប្រកាសថា ពួកគេ​នឹង​ផ្តល់​សំណង់​ដល់​ក្រុមគ្រួសារ​​ព្រះសង្ឃ​នោះ​​ជា​ទឹកប្រាក់​ចំនួន ១,២​លាន​រូពី (១៦.៧៦២​ដុល្លា​អា​មេ​រិច​)​។​

​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​វត្ត​ក្បែរ​តំបន់​អភិរក្ស​បាន​មាន​សង្ឃដីការ​ប្រាប់ BBC ថា ព្រះអង្គ​បានឃើញ​ខ្លារខិន​នោះ​វាយប្រហារ​ព្រះសង្ឃ​ខាងលើ នៅពេល​ព្រះអង្គ​បានធ្វើ​ដំណើរ​ទៅកាន់​​កន្លែង​ធ្វើ​សមាធិ​របស់​ព្រះសង្ឃ​រងគ្រោះ ដើម្បី​ផ្តល់​អាហារ​អោយ​ព្រះអង្គ​។​

​ព្រះសង្ឃ​ដែល​ឃើញ​ហេតុការណ៍​ដដែល ថ្លែង​ទៀតថា ព្រះអង្គ​បាន​រត់ចេញ ដើម្បី​ទៅអោយគេ​ជួយ ប៉ុន្តែ​នៅពេល​ព្រះអង្គ​នាំ​គ្នីគ្នា​មក ព្រះសង្ឃ​នោះបាន​សុ​គត់​បាត់ទៅហើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×