Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ចិន​ចាប់​ពលរដ្ឋ​កាណាដា​ម្នាក់ទៀត ខណៈ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ កាន់តែ​ក្តៅ​

spot_img

​ពលរដ្ឋ​កាណាដា​ម្នាក់ទៀត ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ និង​ឃុំខ្លួន​ពីបទ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិចិន​។ ការចាប់ខ្លួន​នេះ​កើតឡើង ខណៈ​ភាគ​តានតឹង​​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ក្តៅ​ឡើង​។​

​ភាគី​ខាង​ចិន បានធ្វើការ​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោក Michael Spavor ដែលជា​អ្នកជំនួញ​ត្រូវបាន​ឃុំខ្លួន​។ កាលពីដើម​សប្តាហ៍​នេះ អាជ្ញាធរ​ចិន បាន​ចាប់​អតីត​អ្នកការទូត​កាណាដា​ម្នាក់ ដែល​ធ្លាប់ធ្វើ​កិច្ចការ​នៅ​ទីក្រុង​ប៉េង​កាំ​ង​។​

​ប្រទេស​កាណាដា បានធ្វើ​ឲ្យ​ប្រទេស​ចិន​មានប្រតិកម្ម​យ៉ាងខ្លាំង បន្ទាប់ពី​បានធ្វើការ​ចាប់ខ្លួន​​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei គឺ​អ្នកស្រី Meng Wanzhou ដែលជា​កូនស្រី​បង្កើត​​របស់​ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​។ ការចាប់ខ្លួន​នោះ ធ្វើឡើង​តាម​សំណើរ​របស់​សហរដ្ឋ​អា​មេ​រិច​។​

Meng Wanzhou ត្រូវបាន​ឃុំខ្លួន​ក្នុងប្រទេស​កាណាដា និង​អាច​នឹងធ្វើ​បត្យាប័ន​ទៅកាន់​​អា​មេ​រិច​។ អ្នកស្រី​បានធ្វើការ​បដិសេធថា អ្នកស្រី​រំលោភ​ទណ្ឌកម្ម​របស់​អា​មេ​រិច​ប្រឆាំងនឹង​ប្រទេស​​អ៊ីរ៉ង​។ ប្រទេស​ចិន​ក៏បាន​ព្រមាន​កាណាដា​ពី​ការជួប​ផល​លំបាក​ដែរ ប្រសិនជា​ពលរដ្ឋ​ខ្លួន មិន​ត្រូវបាន​ដោះលែង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang បានបញ្ជាក់​ពី​បញ្ហា​ចាប់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​​មិញ​ថា ពលរដ្ឋ​កាណាដា​ទាំងពីរ​នាក់ ជាប់​សង្ស័យ​ពីបទ​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើសកម្មភាព​ដែល​​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិចិន​។​

​អ្នកនាំពាក្យ​ដដែល​លើកឡើង​ទៀតថា សិទ្ធិ និង​ផលប្រយោជន៍​របស់​ជន​ជាតិ​កាណាដា​ទាំងពីរ ត្រូវបាន​ការពារ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×