Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាគារ​ការិយាល័យ និង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ​ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​មិគសិរ​ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អាគារ​ការិយាល័យ និង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាល​រង​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត ជាច្រើនរូប​ទៀត​។​

តាម​ប្រភព​ព័​ត៍​មាន​ពី​សំណាក់​ខាង​ក្រុម​ជាង​អ្នកម៉ៅការ​សាងសង់​បានឱ្យដឹងថាៈ​សំរាប់​អាគារ​ការិយាល័យ និង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​ដែល​ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​នាពេលនេះ​គឹ​មាន​កំពស់​១ ជាន់ ទំហំ ១៦.៣០x៤៣.៩០ ម៉ែត្រ​។​ហើយ​ចំពោះ​រយៈពេល​នៃ​ការសាងសង់​វិញ​នោះ​គឺមាន​រយៈ​៧​ខែ​ដោយ​ចាប់​គិតពី​ថ្ងៃ​បញ្ចុះបឋមសិលា​សាងសង់​នេះ​តទៅ​ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×