Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់មែន​! ខឹង​បងប្អូន​ស្រី​៣​នាក់​សុំ​ឈប់​ពី​ការងារ​មិនល្អ ព្រោះ​ត្រូវ​អង្គុយផឹក​កំដរ និង​រងទទួល​​ភ្ញៀវ​ឱបថើប​តាមចិត្ត ​ស្រាប់តែថៅកែ​… (វីដេអូ)

spot_img

​ប្អូនស្រី​៣​នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ហេតុតែ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ក៏បាន​សម្រេចចិត្ត​មករក​ការងារ​ធ្វើ នៅឯ​ភោជណីយដ្ឋាន​មួយកន្លែង នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បាន​លុយ​ផ្តល់​ឲ្យ​ឪពុកម្តាយ​នៅឯ​ស្រុក ប៉ុន្តែ ទីបំផុត ត្រូវបាន​ថៅកែ​ចិត្តអាក្រក់ ធ្វើ​ទង្វើ​មិនគួរ​គប្បី​មួយ​ដាក់​ពួកនាង ដែល​ពុំ​អាច​ទទួលយក​បានឡើយ បន្ទាប់ពី​ពួកនាង​សុំ​ឈប់​ធ្វើ ព្រោះ​តស៊ូ​​តទៅទៀត​លែង​បាន ដោយបារម្ភ​ខ្លាច​ជ្រុលខ្លួន​​ធ្លាក់​​​​​កប់​ក្នុង​ភក់​ជ្រាំ​ដែលសង្គម​ស្អប់ខ្ពើម ។​

​បើតាម​សម្តី​រៀបរាប់​នៅក្នុង​វីដេអូ ប្អូនស្រី​ម្នាក់​ដែល​ជាបង បាន​អះអាងថា ដោយសារតែ​កន្លែង​ដែល​ពួកនាង​កំពុងធ្វើការ​ងារ ជា​កន្លែង​មិនល្អ ហើយ​លែង​ពេញ​ចិត្តនឹង​បន្តធ្វើ​តទៅទៀត ៣​នាក់​បងប្អូន​របស់​នា​ង​គិតថា សុំ​ថៅកែ​លាឈប់​វិលត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ បែរជា​ត្រូវ​ថៅកែ​នោះ​បដិសេធ និង​ដកហូត​ទូរស័ព្ទ​របស់​ពួកនាង​ដែល​ភ្ញៀវ​ពេញចិត្ត​ទិញ​ឲ្យ​ម្នាក់​១​គ្រឿងៗ និង​សូម្បី​គំរាម​ចាប់​ដាក់គុក​ទៀតផង ។​

​ប្អូនស្រី​ក៏បាន​បញ្ជាក់ថា តាមពិតទៅ ពុំមាន​រឿង​អ្វី​នោះទេ តែ​ដោយសារតែ​ពួកនាង​ស៊ូ​ទ្រាំលែងបាន ព្រោះ​ជាការ​ងារ​មិនល្អ ដោយ​ថៅកែ​តម្រូវ​ឲ្យ​អង្គុយ​ជាមួយ​ភ្ញៀវ ផឹក​ជាមួយ​ភ្ញៀវ ហើយ​ត្រូវគេ​ឱបថើប​តាមចិត្ត​ទៀតផង ។ ប៉ុន្តែ ពុំ​នឹកស្មានថា ថៅកែ​ដ៏​អាក្រក់​របស់​ពួកនាង បែរជា​រេ​រាំង​ការសុំ​ឈប់​នេះ ដោយបាន​ដកហូត​ទូរស័ព្ទ មិន​បើក​ប្រាក់ខែ​ឲ្យ និង​ថែមទាំង​វាយ​ធ្វើបាប​ប្អូនស្រី​ម្នាក់​របស់​នាង​ទៀតផង ។ ហេតុនេះ ពួកនាង​មានតែ​ម្រាមដៃ​ដប់ លើក​សំពះ​ដល់​បងប្អូន​ទាំងអស់​ជួយ​រក​យុត្តិធម៌​ដល់​ពួកនាង​ផង ។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Good Dream បាន​បង្ហោះ​ឲ្យ​ដឹងថា ហាង​នោះ​មាន​ឈ្មោះថា ភោជនីយដ្ឋាន 168 មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ 156 រាជធានី​ភ្នំពេញ ៕​ ដោយ៖ ចន្ទី

spot_img
×