Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​ណាស់​! មន្ត្រី​ប៉ូលីស​ថៃ​ម្នាក់​ចូល​ផឹកស៊ី​ក្នុង​បារ ស្រវឹង​កើត​ជម្លោះ​តាម​បាញ់ប្រហារ​បុរស​បារាំង​ម្នាក់ ឲ្យ​ដេក​ដួល​ស្លាប់​នៅនឹងកន្លែង​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​តុលាការ​នៅថ្ងៃនេះ បាន​បដិសេធ​ការបង់ប្រាក់​ធានា​ដល់​មន្ត្រី​ប៉ូលីស​ម្នាក់ ដែល​បាន​បាញ់សម្លាប់​បុរស​ជនជាតិ​បារាំង​ម្នាក់ នៅក្នុង​កន្លែង​ទទួលភ្ញៀវ​នៃ Trendy Building ក្នុង​ទីក្រុង​បាងកក កាលពី​ព្រឹក​ថ្ងៃ​ពុធ ជុំវិញ​ជម្លោះ​ផឹកស៊ី​ស្រវឹង​ក្នុង​បារ ។​

Manager បាន​រាយការណ៍​ថា Kantapong Huadsri អតីតមន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​ម្នាក់ នៅ​ប៉ុស្តិ៍ប៉ូលីស Lumpini នឹង​ត្រូវបាន​ឃុំខ្លួន​នៅ​តុលាការ​ព្រហ្មទណ្ឌ ក្នុង​រយៈពេល ១២ ថ្ងៃ រហូត​ការស៊ើបអង្កេត​ក្នុងករណី​ឃាតកម្ម​លើ​បុរស​បារាំង Ait Kaki Mailk Djamel ត្រូវបាន​បញ្ចប់ ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប Kantapong (​ពាក់អាវ​លឿង​) ត្រូវ​បានឃើញ​បាន​ដេញតាម​បាញ់ប្រហារ Djamel (​ពាក់​ខ្មៅ​) រហូតដល់​កន្លែង​ទទួលភ្ញៀវ​តែម្តង ។ ខណៈពេល Djamel រត់​ទៅមុខ​លេង​រួច ក៏​ងាក​ត្រឡប់​សុំ​អង្វរ ស្រាប់តែ Kantapong បាញ់ប្រហារ​១​គ្រាប់ និង​បន្ត​ថែម​១​គ្រាប់​ទៀត បណ្តាល​ឲ្យ​ដេក​ដួល​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​តែម្តង ។​

​ជាមួយ​ហេតុការណ៍​រន្ធត់​នេះ​ផងដែរ សមត្ថកិច្ច​ថៃ​ក៏បាន​ចេញមុខ​សុំទោស និង​សម្តែង​ការសោកស្តាយ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​គ្រួសារ​ជនរងគ្រោះ ។ ហើយ​ថា នេះ​ជា​រឿង​បាន​កើតឡើង ដែល​យើង​គ្រប់ៗ​គ្នា​ពុំ​អាច​មើលឃើញ​មុន ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×