Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន អ្នក​ផលិត​វីដេអូ ឯកសារ ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​

spot_img

​ភ្នំពេញ ​៖ ករណី​ផលិត​ខ្សែ​វីដេអូ​រឿង ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ដែលជា​ទម្រង់ ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​នាំ​ដល់​ការ​អាប់ឱន​កិត្តិយស​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៣​ខែធ្នូ​នេះ លោក សេង ប្ញ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី RT ។​

​លោក សេង ប្ញ​ទ្ធី បានសម្រេច​បង្គាប់​ឱ្យ​យក​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី ក៏​ជា​ប្រធាន​សហជីព​កម្មករសំណង់ ទៅ​ដាក់ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស នៅពេល​ក្រោយ​តាម​កំណត់​ច្បាប់​។​

​អ្នកស្រី ឡុង គីម​ហ៊ាង ជា​ភរិយា​របស់លោក រ៉ាត់ រដ្ឋ​មុនី បាន​ប្រាប់​អ្នកកាសែត​ថា ស្វាមី​របស់​អ្នកស្រី​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី ជា​ភ្នាក់ងារ​សារព័ត៌មាន រុស្ស៊ី RT ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ហើយ​បញ្ជូន​មកឱ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ តាម​ការស្នើសុំ​របស់​ក​ម្ពុ​ជា គឺពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ​ឯកសារ​មួយ​មាន​ចំណងជើង​ថា ម្តាយ​ខ្ញុំ​លក់​ខ្ញុំ របស់​សារព័ត៌មាន រុស្ស៊ី RT៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×