Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អ្នកឧកញ៉ា លី យុង​ផាត់ ប្ដឹង​ចាប់​រាស្ត្រ​ម្ចាស់​ដី ២ នាក់​ដាក់គុក សមត្ថកិច្ច និង តុលាការ​ក្រវីក្បាល ?

spot_img

​ភ្នំពេញ ​៖ លោក​ផែង វណ្ណៈ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៤​ខែធ្នូ​នេះ​ថា ប្រជាជន ២ នាក់ គឺ លោកស្រី ខាត់ គឹម​លាង ភេទ​ស្រី អាយុ ៦៦​ឆ្នាំ មុខរបរ កសិករ មាន​អាសយដ្ឋាន​បច្ចុប្បន្ន ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង លោក ឆាំ សាំង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ យោធា អាសយដ្ឋាន​រស់នៅ​បច្ចុប្បន្ន ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​ម្ចាស់​ដី​ទំហំ ២ ហិកតា ដែលមាន​ទីតាំងនៅ​ភូមិ ចំណោទ​រាម ឃុំ បិត​ត្រាង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ តាម​បញ្ជា​អាជ្ញាធរខេត្ត ដោយមាន​បណ្ដឹង​ពី​ខាង​ក្រុមហ៊ុន អ្នកឧកញ៉ា លី យុង​ផាត់ ។​

​លោកស្រី ខាត់ គឹម​លាង បានអោយដឹងថា ដី​លោកស្រី ទិញ​ពី​លោក អ៊ឹម វ​លក្ខណ៍ ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ តាំងពី​ឆ្នាំ ២០០៧ មកម្ល៉េះ ដោយមាន​អាជ្ញាធរ​ភូមិ ឃុំ បញ្ជាក់​ត្រឹមត្រូវ និង​មាន​មេធាវី​ប្រថាប់ត្រា​ដឹងលឺ​ទៀតផង ។ បន្ទាប់ពី​ទិញ​ដី ២​ហិកតា នេះ​រួចមក​លោកស្រី​បាន​ដាំ​ដើម​មៀន​ចំនួន ១៥០ ដើម និង​បាន​សង់ផ្ទះ​ឈើ​តូច​ចំនួន ២ នៅលើ​ដី​នោះ ។ ឥឡូវនេះ​បែរជា​ខាង​ក្រុមហ៊ុន ឧកញ៉ា លី យុង​ផាត់ ប្ដឹង​ចាប់គាត់​ដាក់គុក គឺជា​រឿង​អយុត្តិធម៌​ណាស់ ។ ខាង​ក្រុមហ៊ុន​ឧកញ៉ា លី យុង​ផាត់ បាន​ឈូសឆាយ​ដើម​មៀន​ទាំង ១៥០ ដើម​ចោល​អស់​ថែមទៀត ។​

​លោកស្រី បាន​ឲ្យ​ដឹងថា ទោះបី​លោកស្រី​យក​ឯកសារ​ត្រឹមត្រូវ​បង្ហាញ​សមត្ថកិច្ច និង តុលាការ យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច និង តុលាការ មិន​យក​ភ្នែក​មើល​ដែរ គឺ​ដឹង​តែ​អនុវត្តតាម​ពាក្យបណ្ដឹង​របស់​តំណាង​ក្រុមហ៊ុន​ឧកញ៉ា លី យុង​ផាត់ យក​លោកស្រី​ម្ចាស់​ដី​ស្របច្បាប់​ដាក់គុក​តែម្ដង ៕ ដោយ​៖​រចនា​

spot_img
×