Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សម្តែង អ៊ឹម ជីវ៉ា និង​អ្នករួមដំណើរ​ក្រឡាប់​រថយន្ត ពេល​ទៅ​បុណ្យ​សមុទ្រ ស្លាប់​តៃកុង​ឡាន​ម្នាក់​

spot_img

​កោះកុង​៖ តារា​សម្តែង អ៊ឹម ជីវ៉ា រួម​ជាមួយនឹង​ក្រុមការងារ បាន​រងគ្រោះ​ដោយ​ក្រឡាប់​រថយន្ត យោងតាម​ការ​បង្ហោះ​សារ​របស់លោក អ៊ឹម ជីវ៉ា បាន​ឳ្យ​ដឹងថា លោក ព្រមទាំង​ក្រុមការងារ​របស់លោក សរុប​ទាំងអស់ ៥​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរ ដែល​បណ្ដាល​ឳ្យ​មា​តៃកុង​ឡាន​ម្នាក់​ស្លាប់​ផងដែរ ប៉ុន្តែ​សម្រាប់​លោក និង​ក្រុមការងារ មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​យ៉ាងដំណំ ។ លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា លោក​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​នេះ គឺ​ក្នុងអំឡុងពេល​ធ្វើដំណើរ ទៅ​ចូលរួម​បុណ្យ នៅ​ខេត្តកោះកុង។

​យោងតាម​បណ្ដាញ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​មួយ​រៀបរាប់ថា​៖ បងប្អូន​អើយ​ពេលនេះ ខ្ញុំ​មាន​បញ្ហា​ធំ​ហើយ ឡាន​ខ្ញុំ​ជួ​បញ្ហា​គ្រោះថ្នាក់​ចរ​រាចរ ក្រឡាប់​ឡាន​នៅ​ស្រុក​ស្រែអំបិល ពេលធ្វើ​ដំណើរ ទៅ​ចូលរួម​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ តែ​ខ្ញុំបាទ និង​ក្រុមការងារ​បួន​នាក់​ទៀត​មិន​អី​ទេ​។ លើក​ទី​១​ហើយ ខ្ញុំ​ជួប​រឿង​រន្ធត់​បែបនេះ ព្រះ​អើយ​ជួយ​ខ្ញុំ​ផង​។ ខ្ញុំ​មាន​ឡាន​តែមួយ​គ្រឿង នឹង​ទេ ទុក​សម្រាប់​ទៅណា​មក​ណា ពេលនេះ ជាពិសេស​កម្មវិធី​សិល្បៈ ពេលនេះ​ចប់​ហើយ​។ ជាពិសេស​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​បំផុត ដែល​ដែល​បងប្រុស បើកឡាន​ឲ្យ​ខ្ញុំ គាត់​ទទួលមរណភាព​ក្នុង​ឧប្បទ្ទវ​ហេតុនេះ “៕ ដោយ​៖​កូ​ឡាប​

spot_img
×