Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខេត្តរតនគិរី នៅតែមាន​បទល្មើស​ព្រៃឈើ បង្ក្រាប​មិនចេះ​អស់

spot_img

រតនគិរី​៖ អាវុធហត្ថ​ស្រុក​កូន​មុំ និង​ស្រុក​អណ្តូង​មាស បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រថយន្ត​មួយគ្រឿង​ដឹកឈើ កកោះ​ចំនួន ២១​សន្លឹក និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រភេទ ស្រឡៅ ជាច្រើន​កំណាត់​ដែល​លាក់ទុក​រាយប៉ាយ​ពេញ​ព្រៃ​។​

​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា ថ្ងៃ​ពុធ ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​និយាម​កាលេ​ខ 0702742;1505441 ស្ថិត​ក្នុងភូមិ​4 (​គ​60) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​កូន​មុំ ចុះបង្ក្រាប​បាន​រថយន្ត​កា​ម៉ា​រី​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខគ​4662​ភ​.​ព​2 កែច្នៃ​ដឹកឈើ​ចំនួន ១​គ្រឿង​មាន​ឈើ​កកោះ​ចំនួន ២១​សន្លឹក​។​

បច្ចុប្បន្ន​វត្ថុតាង​(​ឈើ​និង​រថយន្ត​) បញ្ជូនទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​ចំណែក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​អណ្តូង​មាស បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ប្រភេទ (​ស្រឡៅ​) នៅ​ចំណុច (42788.55456) ភូមិ​មុយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ដែល​ឈ្មួញ​ដឹក​មក​រក្សាទុក​ក្នុងភូមិ​សាស្ត្រ​។​

​បច្ចុប្បន្ន កម្លាំង​បាន​សហការ​ដឹក​ជ​ញ្ចួ​ន​មក​រក្សាទុក​នៅ​ស្នាក់ការ​សន្តិសុខ ៧៨៧ ដើម្បី​ធ្វើការ​វាស់វែង​៕ ដោយ​ ៖ បញ្ញាស័ក្តិ

spot_img
×