Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ធ្លាក់ចុះ​ចំណូល​ខ្សត់ខ្សោយ ។ មនោសញ្ចេតនា មាន​រឿង​ឈ្លោះប្រកែក​គ្នា​តិចតួច ។

ឆ្នាំ​ឆ្លូវ ៖ ​ការងារ ត្រូវ​បង្ហាញ​ច្បាស់លាស់​គំនិត​របស់​ខ្លួន​ទើប​ការងារ​រីកចម្រើន​រលូន​ល្អ ។ លុយកាក់ ថ្ងៃ​នេះ​ជួប​ឱកាសល្អៗ​ច្រើន ត្រូវ​ចេះ​ក្តាប់​យក​កុំ​ខកខាន ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ៕

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​ឆាប់​សម្រេច​ឲ្យអស់​នូវ​កិច្ចការ​សេសសល់ ។ លុយកាក់ ប្រយ័ត្ន​កុំ​បំពាន​ច្បាប់​ចរាចរ​អាច​រង​ពិន័យ​ជា​ប្រាក់ ។ មនោសញ្ចេតនា កុំ​ស្តាប់​សម្តី​អ្នក​ពី​ក្រៅ​ធ្វើឲ្យប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​និង​គូស្នេហ៍។​

ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយ​ចំនួន តែ​ចុងក្រោយ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​កុំឲ្យ​កើត​រឿងប្រេះឆា ។​

​ឆ្នាំ​រោង ៖ ការងារ ទោះបី​មាន​អ្នក​លប​លួច​ឈ្នានីស តែ​គ្រប់យ៉ាង​នៅតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្ន​កាបូប​ប្រាក់​ក្រែង​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ម្សាញ់ ៖ ​ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្នប្រយែង​កុំឲ្យ​កើត​មាន​កំហុស ។ លុយកាក់ មាន​ការខាតបង់​ប្រាក់​កាស​ទ្រព្យសម្បត្តិ ។ មនោសញ្ចេតនា កើត​មាន​ការខ្វែងគំនិត​គ្នា​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ពិចារណា​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​សម្រេច​ធ្វើ​រឿង​អ្វីមួយ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ ចំណូល​មិន​កើនឡើង ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ដំណើរការ​ទៅមុខ​តាម​ផែនការ​។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាពសុខដុមរមនា ។

​ឆ្នាំ​វក ៖ ការងារ ត្រូវ​រៀបចំ​សម្រួល​ការងារ​ឡើងវិញ ទើប​មិន​ជួប​ការបរាជ័យ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល​។​

​ឆ្នាំ​រកា ៖ ការងារ គួរ​មាន​ការត្រៀម​រៀបចំ​ល្អិតល្អន់​សម្រាប់​គ្រប់​រឿង ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ល្អប្រសើរ ។ លុយកាក់ មាន​ដំណឹង​ល្អ​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា គួរ​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​ស្ថិតស្ថេរ ។​

​ឆ្នាំចរ ៖ ការងារ រលូន​ល្អ ទទួលបាន​ដំណឹង​រីករាយ​ស្មាន​មិន​ដល់ ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​វិនិយោគ ជោគជ័យ ។ មនោសញ្ចេតនា រីករាយ​កក់ក្តៅ ។

​ឆ្នាំ​កុរ ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​ដើម្បី​ឲ្យ​ការវិនិយោគ នាំមក​នូវ​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា គួរ​បង្កើត​គម្លាត​ខ្លះ​ក្នុង​មនោសញ្ចេតនា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ខ្លួនឯង ៕

spot_img
×