Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ថៃ​៖ គ្មាន​ផ្លូវ​ធានា​ក្រៅ​ឃុំ​ឡើយ សម្រាប់​មេ​ប៉ុស្តិ៍​ចិត្តសាហាវ​ម្នាក់ ដែល​បាញ់សម្លាប់​បុរស​ជនជាតិ​បារាំង​គ្មាន​ត្រា​ប្រណី (​វីដេអូ​)

spot_img

​ប៉ូលិស​ម្នាក់​ដែល​បាន​បាញ់សម្លាប់​ជនជាតិ​បារាំង​ម្នាក់ កាលពី​ថ្ងៃ​ពុធ ត្រូវបាន​គេ​ចោទប្រកាន់ និង​ដាក់គុក បន្ទាប់ពី​តុលាការ​បាន​បដិសេធ​ការដោះលែង​គាត់ ។​

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា អតីត​ប៉ូលិស​ឡាំ​ភី​នី​លោក Kantapong Huadsri នឹងត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​តុលាការ​ព្រហ្មទណ្ឌ ក្នុង​រយៈពេល ១២ ថ្ងៃ ដោយ​រង់ចាំ​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ក្នុងករណី​ឃាតកម្ម និង​ការជាប់​ពាក់ព័ន្ធ​ទាក់ទង​នឹង​អាវុធ ប្រើប្រាស់​ក្នុងការ​បាញ់សម្លាប់​លោក Djamel Malik Ait Kaki អាយុ ៤១ ឆ្នាំ នៅ​ខាងក្នុង​អាគារ​ការិយាល័យ​នៅ​ជិត BTS Nana កាលពី​ព្រឹក​ថ្ងៃ​ពុធ ។​

​ប៉ូលីស​និយាយថា អតីត​មេ​ប៉ុស្តិ៍​អាយុ ៤៩ ឆ្នាំ រូបនេះ បាន​សារភាព​ចំពោះ​បទល្មើស​របស់ខ្លួន ។ គាត់​ត្រូវបាន​ចាត់ទុកថា​ជា​ហានិភ័យ​នៃ​ការហោះហើរ ហើយ​បដិសេធ​មិន​ឲ្យ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ​ទេ ។ តុលាការ​និយាយថា គាត់​នឹង​មិនអាច​ប្តឹង​ឧ​ទ្ទ​រណ៍​ចំពោះ​សេចក្តីសម្រេច​នេះ​ទេ ។​

​គួរ​បញ្ជាក់ថា Ait Kaki បានកើត​ជម្លោះ​គ្នា​នៅក្នុង​បារ ទាក់ទង​នឹង​រឿងស្រី​ម្នាក់ នៅក្នុង​ថ្ងៃកើតហេតុ​នោះ ជាមួយ Kantapong ដែល​ត្រូវបាន​គេ​រាយការណ៍​ថា គាត់​ទប់​កំហឹង​លែង​បាន និង​បាន​ដើរ​តាម និង​បាញ់ប្រហារ​ជនរងគ្រោះ​ឲ្យ​ដេក​ដួល​ស្លាប់ ស្ថិត​នៅមុខ​កន្លែង​ច្រកចូល Dunkin’ Donuts នៅក្នុង​ការិយាល័យ Trendy និង​ផ្លា​ហ្សា នៅក្នុង Soi Sukhumvit 13 ៕ ដោយ​៖ ឧ​ត្ត​ម​

spot_img
×