Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កោះកុង​

spot_img

​កោះកុង ​៖ ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​សមុទ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​អញ្ជើញ​មក​កម្សាន្ត ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង ឲ្យបាន​ច្រើន​កុះករ​។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​ ​រីក​រាយ​​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ថ្ងៃទី​១​នៅ​ខេត្ត​កោះកុង​។ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ទី​១ នៃ​ការចាប់ផ្ដើម​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ដែល​​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​រៀបចំ​ជាប្រចាំ​រៀងរាល់ឆ្នាំ តាម​ខេត្ត​ដែល​ស្ថិត​ជាប់​នឹង​តំបន់​ឆ្នេរសមុទ្រ ហើយ​សម្រាប់​ឆ្នាំ​នេះ ខេត្តកោះកុង ​ត្រូវ​ទទួល​រៀបចំ ធ្វើ​សម្រាប់​ពិធីបុណ្យ​សមុទ្រ លើក​ទី​៧​ជុំ​ទី​២ ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ បាន​លើកឡើង​ថា ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​រៀងរាល់​ឆ្នាំ​ដែរ ព្រឹត្តិការណ៍​សំខាន់ៗ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ គឺ​មាន​ការ​តាំង​ពិព័រណ៍​ទំនិញ ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក ពិព័រណ៍​មុខម្ហូប ភេសជ្ជៈ ព្រឹត្តិការណ៍​កីឡា ប្រគំ​តន្ត្រី ជាមួយនឹង​ឈុត​ឆាក​សិល្បៈ ផ្សេងៗ​ជាច្រើន​ទៀត​។​

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២​នេះ បាន​រៀបចំ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទី​រួម​ខេត្តកោះកុង ហើយ​​នៅ​ថ្ងៃនេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​ផ្លូវការ​នៃ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​។​

​ដោយសារ​កម្ពុជា ទទួលបាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដូច​សព្វថ្ងៃ ទើប​យើង​មានឱកាស បាន​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យ​សមុទ្រ ជា​រៀងរាល់ឆ្នាំ ក៏ដូចជា​ពិធីបុណ្យ​ជាតិ​ធំៗ​ជាច្រើន​ទៀត ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ ទទួលបាន​ភាពសប្បាយ​រីករាយ ជា​ពិសេស​ធ្វើឲ្យ​ភ្ញៀវ​អន្តរជាតិ កាន់តែ​ស្គាល់​ពី​កម្ពុជា កាន់តែ​ខ្លាំង​ឡើង​បន្ថែមទៀត​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា “​សូម​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​លេង​កម្សាន្ត ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ ឲ្យបាន​ច្រើន​កុះករ ជាពិសេស សូម​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ បង្កើន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់ ការពារ​សុ​វត្តិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​លេង​បុណ្យ​សមុទ្រ ក្នុង​រយៈ​ពេល​​៣​ថ្ងៃនេះ​។ សូមឱ្យ​ប្រជាពលរដ្ឋ​និង ភ្ញៀវទេសចរ​ទាំងអស់ ទទួលបាន​នូវ​ភាព​រីករាយ នៅក្នុង​ឱកាស​នៃ​ការចូលរួម ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ឆ្នាំនេះ​”៕ ​ដោយ​ ៖​ កូឡាប​

spot_img
×