Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​សង់​ស៊ី​ស ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក និង​មាន​ជំងឺ​ជាប់​ខ្លួន​

spot_img

​ភ្នំពេញ​៖ ស្ថានភាព​របស់​នា​យសង់​ស៊ីស ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​ដោយ​អតីត​តារា​កំប្លែង​ជើង​ចាស់​រូប គឺ​មាន​ជំងឺ​ប្រចាំកាយ វ័យ​ក៏​កាន់តែ​ចាស់ រឺឯ​ជីវភាព​ក៏​កាន់តែ​លំបាក ព្រោះតែ​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ព្យាបាល​។​

​ក្នុង​ព្រះ​តេជ​គុណ Sros Sron បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា “​ធ្លាប់តែ​សម្ដែង​ឲ្យ​បងប្អូន​ខ្មែរ​សើច សប្បាយ តែ​ពេល​នេះ សម្ដែង​មិន​កើត​ទៀត​ទេ ព្រោះ​ខ្លួន​មាន​វ័យ​ចំណាស់​ខ្លាំង​ហើយ​! ហើយ​ណាមួយ​មាន​ជំងឺ​ជាប់​ខ្លួន ធ្វើទុក្ខ​ខ្លាំង​ទៀតផង ជី​វភាព​ពេលនេះ​ឈឺ​ផង ក្រលំបាក​ផង​។ គាត់​ដើរ​ដល់​ផ្លូវ​ទា​ល់ហើយ​។ ទប់​ទឹក​ភ្នែក​មិន​បាន​ទេ ពេល​អាត្មា​បាន​ឃើញ​រូប​មួយ​សន្លឹក​នេះ ហើយ​បាន​ឮ​ពី​ភាពលំបាក​របស់គាត់​។ នេះ​ហើយ​ជីវិត​អ្នកសិល្បៈ អាចឲ្យ​គេ​សើច​សប្បាយ​រីករា​យបាន តែ​ពេល​នេះ​ខ្លួនឯង សូម្បី​រក​ស្នាម​ញញឹម​បន្ដិច​ក៏​មិន​បាន​ផង​។ អ្នក​ដែល​មាន​ទេពកោសល្យ​ខាង​សិល្បៈ យូរ​មក​ហើយ​ដែរ​ធ្លាប់បម្រើ​វប្បធម៌​សិល្បៈ​របស់​ខ្មែរ រក្សា​ទម្រង់​សិល្បៈ​វប្បធម៌​ទី​៧​របស់​ខ្មែរ​។ គួរ​ណាស់​ទទួល​បានកា​រ​យកចិត្ដទុកដាក់ ព្រោះ​ជា​អ្នក​លះបង់​ដើម្បី​សិល្បៈ និង​ជា​រៀមច្បង​ចាស់ទុំ​ក្នុង​សិល្បៈ មិនគួរណា បណ្ដែតបណ្ដោយ​ឲ្យ​ធ្លាក់ខ្លួន​ដល់បែប​នេះ​ទេ​។ ធ្លាប់តែ​សម្ដែង​ឲ្យ​អ្នកទស្សនា​គ្រប់​ស្រទាប់វណ្ណៈ បាន​កម្សាន្ដ​ប្រាសចាក​ទុក្ខ ប៉ុន្ដែ​ពេល​នេះ គាត់​មាន​ទុក្ខ​វិញ​ហើយ មិន​គួរ​មើលរំលង​គាត់​ទេ​។ អាត្មាភាព​សុំ​អំពាវនាវ​ដល់​ញោម នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន សូម​ញោម​មេត្ដា អនុគ្រោះ​ជូន​ជា​ថវិកា​ដល់​គាត់ ដើម្បី​បាន​ព្យាបាល​ជំងឺ​គាត់​ផង​។ សូម​ចែករំលែក​ឲ្យបាន​ដល់​គាត់ ឬ​ក្រុមការងារ​របស់​គាត់​ក៏​បាន​ដែរ​។​

អាត្មាភាព​ជឿជាក់ថា មិន​ខ្វះ​អ្នក​ដែល​មានចិត្ដ​សប្បុរសទេ​។ គ្រាន់តែ​គាត់​មិនទាន់​ដឹង​”​។​

​ចំណែក​កញ្ញា សុន ស្រី​ពេជ្រ ជា​កូនស្រី​ជា​ទី​ស្រឡាញ់​របស់គាត់ បាន​បង្ហោះ​សារ​មួយ ដោយ​បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា “​ពុក​ខ្ញុំ​ស្គ​មណាស់ ប្អូន​ផ្ញើ​រូប​ម្សិលមិញឲ្យមើល​ប្រាប់ថា គាត់​រាល់ថ្ងៃ​ដើរ​បេះ​តែ​ស្លឹក​បាស់ និង​ផ្ទី​ស្ងោ ពិសា​សឹង​រាល់ថ្ងៃ ពេល​ខ្លះ​គ្មាន​ទាំង​សាច់​​ពិសា​ផង ទឹកភ្នែក​កូន​ហូរ ឥត​ឈប់ ពេល​ឃើញ​រូប​ហ្នឹង​”​។​

​បញ្ជាក់​ក្រោយ​ពីបាន​មហាជន​ឃើញ​សារ​នេះ ហើយ​ពិតជា​មាន​អារម្មណ៍​ក្តុកក្តួល​នៅ​ក្នុង​ចិត្ត អាណិត​ដល់​រូបគាត់​យ៉ាងខ្លាំង​ផង​ដែរ កំពុងតែ​ជួប​ស្ថានភាព​បែប​នេះ ក្នុង​វ័យ​កាន់តែ​ច្រើន​ត្រួវ​ព្យាបាល​ជំងឺ​ទាំង​ខ្លួន​ស្គម ហូប​មិន​សូវ​ជា​ឆ្ងាញ់​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×