Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​រកឃើញ​ភ្លុក​ដំរី​ជាង ៣​តោន បាន​ទុក​ចោល​ក្នុង​ទូ​កុងតឺន័រ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖  ភ្លុក​ដំរី​ជាង ៣​តោន ស្មើ​និង ១០២៦​ដុំ ដែល​លាក់ទុក​នៅក្នុង កុង​ទីន័រ​ទុកចោល ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ត្រូវបាន​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រកឃើញ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ភ្លុក​ដំរី​ជាង ៣​តោន ស្មើនឹង ១០២៦​ដុំ ត្រូវ​សមត្ថកិច្ច​ជំនាញ​សង្ស័យថា បាន​ឈ្មួញ​នាំចូល​ពី​បណ្តា​ប្រទេស​អាហ្វ្រិក តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ឆ្លងកាត់​កម្ពុជា ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​មួយ​ផ្នែក និង​ទៅ​ប្រទេស​ចិន​។​

សមត្ថកិច្ច​ស្រាវជ្រាវ​ប្រភព​នាំ​ចូល​ហើយ តែ​សមត្ថកិច្ច​ហ៊ាន​បង្ហាញ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋ ទាំង​នោះ​ឬ​អត់ ?

​បើ​តាម​គណនី​ហ្វេ​សប៊ុក Khuth Sarindy ដែល​បាន​រូបថត​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ វេលា​ម៉ោង 12:11 PM បានបញ្ជាក់​ថា​
​ថ្ងៃនេះ​ខ្ញុំ​ចូលរួម​ត្រួតពិនិត្យ ឃាត់ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ផែ​ស្វយ័ត​ភ្នំពេញ​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​អះអាង​ថា ម្ចាស់​ទំនិញ​ឬ​អ្នករត់ពន្ធ ទំនង​ជា​ដឹងខ្លួន​ថា សមត្ថកិច្ច​រង់ចាំ​ឬ មាន​វិធានការ និង​ដោយ​ទំនិញ​នេះ ទុកចោល​យ៉ាងយូរ គ្មាន​ការទាមទារ ទើប​មាន​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​រក​ឃើញ​បែប​នេះ​៕​ ដោយ​ ៖ ​រចនា​

 

spot_img
×