Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ផ្នែក​រដ្ឋា​បាល​ព្រៃឈើ បើក​រថយន្ត​ទាំង​ស្រវឹង ក្រឡាប់​រងរបួស​ធ្ងន់​

spot_img

​ព្រះវិហារ ​៖ នាយ​ផ្នែក​រដ្ឋា​បាល​ព្រៃឈើ បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង ។ អ្នកឃើញ​ហេតុការណ៍ បាន​និយាយថា ករណី​នេះ​ទំនងជា​អ្នកបើករថយន្ត​ស្រវឹងស្រា​ហើយ បានជា​បើករថយន្ត​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ បណ្តាលឲ្យ​ក្រឡាប់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ចំណុច​អូររូង ស្ថិតក្នុង​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ​ ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​២០១៨​។ ជនរងគ្រោះ​ឈ្មោះ គឹម ចេត្ថា​វី ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ ​ទើប​នឹង​ផ្លាស់​ពី​នាយផ្នែក​ឆែ​ប បាន​បើករថយន្ត​ម៉ាក Ford ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ – 7877 ។​

​លោក គឹម ចេត្ថា​វី បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​កន្លែង កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​នោះ​ ​រេ​ចង្កូត​ប៉ើង​ធ្លាក់​ផ្លូវ ជ្រុល​ចូល​ព្រៃ​ក្រឡាប់​តែម្តង បណ្ដាល​ឲ្យ​គ្រោះ​របួសធ្ងន់ ហើយ​សន្លប់​ស្ដូកស្ដឹង និង​ថែម​ទាំង​មាន​ក្លិន​ស្រា​។ ក្រោយមក ជនរងគ្រោះ ត្រូវបាន​គេ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​១៦​មករា ប៉ុន្តែ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ​ខេត្ត​ព្រះវិហារ បាន​បញ្ជូន​បន្ត ទៅកាន់​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×