Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន​បាន​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន ៥៤​កន្លែង​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​

spot_img

​ភ្នំពេញ ​៖ លោក រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា ក្រសួង​បរិស្ថាន បាន​ពង្រឹង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ហើយ​បច្ចុប្បន្ន បាន​ង្កើ​ត​បាន​ជា​តំបន់ការពារធម្មជាតិ​ចំនួន ៥៤​កន្លែង និង​មាន​ផ្ទៃដី​ទំហំ​ជាង​៧,២​លាន​ហិកតា​។ ក្រសួង​បរិស្ថាន មាន​មន្ត្រី​ឧទ្យានុ​រក្សជា​ង ១២០០​នាក់ ដែល​កំពុង​ធ្វើ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ព្រហស្បិ៍ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​លើ​ការពង្រឹង​ការងារ​គ្រប់គ្រង ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ ជាច្រើន​នាក់​។ នៅក្នុង​ឱកាស​នេះ លោក​បាន​សង្កត់ធ្ងន់ថា ក្រសួង​បរិស្ថាន បាន​ពង្រឹង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ហើយ​បច្ចុប្បន្ន បាន​ង្កើ​ត​បាន​ជា​តំបន់ការពារធម្មជាតិ​ចំនួន​៥៤ កន្លែង និង​មាន​ផ្ទៃដី​ទំហំ​ជាង​៧,២​លាន​ហិកតា​។ ក្រសួង​បរិស្ថាន មាន​មន្ត្រី​ឧទ្យានុ​រក្សជា​ង​១២០០​នាក់ ដែល​កំពុង​ធ្វើ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​
​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន​កំណត់​ផែនការ​យុទ្ធសាស្ត្រ ពង្រឹង​គ្រប់គ្រង​លើ​វិស័យ​បរិស្ថាន​ផ្តោតលើ កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ” នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×