Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្តាលីទទួលស្គាល់ ជេរូសា​ឡឹម​ជា​រដ្ឋ​ធា​នី​របស់​អ៊ី​ស្រា​អ៊ែល ប៉ុន្តែ​មិន​ទាន់​ដូរ​ស្ថាន​ទូត​ទៅ​ទី​នោះ​ទេ រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព

spot_img

នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Marrison បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការទទួលស្គាល់​ទីក្រុង​ជេរូសាឡឹម​ភាគខាង​លិច ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល ប៉ុន្តែលោកថ្លែងថា ស្ថានទូតអូស្រ្តាលីនឹងមិនធ្វើការផ្លាស់ប្តូរទៅកាន់ទីនោះទេ រហូតទាល់តែ​មានកិច្ចព្រមព្រៀងសន្តិភាពជាមុនសិន។

ជាមួយគ្នានេះដែរ លោក Scott Marrison ក៏បានទទួលស្កាល់សេចក្តីប្រាថ្នារបស់ប៉ាឡេស៊ីនដែរ ដែលចង់បង្កើត​រដ្ឋក្នុង​រដ្ឋធានី​ជេរូសាឡឹម​ភាគខាងកើត។

ស្ថានភាពរបស់ជេរូសាឡឹមគឺជាបញ្ហាដ៏ចំរូងចំរាស់មួយរវាងប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។

ការប្រកាសទទួលស្គាល់ជេរូសាឡឹមខាងលិចជារបស់អ៊ីស្រាអ៊ែលនេះ បានកើតឡើងក្រោយពេលនាយក​រដ្ឋមន្រ្តីអូស្រ្តាលី​​បានធ្វើការពិភាក្សាជាមួយនឹងអ្នកនយោបាយក្នុងប្រទេស ព្រមទាំងសម្ព័ន្ធមិត្តក្រៅប្រទេស។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ទទួលរងការរិះគន់ពីអន្តរជាតិយ៉ាងខ្លាំង នៅពេលលោក​បានធ្វើ​​ការក្រឡាស់គោលនយោបាយការបរទេសអាមេរិចដោយធ្វើការទទួលស្គាល់ទីក្រុងបុរាណជេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។ ស្ថានទូតអាមេរិច ក្នុងទីក្រុង Tel Avin នៃប្រទេសអ៊ីស្រាអ៊ែល និងធ្វើការផ្លាស់ប្តូរទៅកាន់រដ្ឋធានីជេរូសាឡឹម ក្នុងខែឧសភា ឆ្នាំ ២០១៩ខាមុខ៕ សុភ័ក្ត្រ

ប្រភព៖ BBC

spot_img
×