Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ៖ ក្មួយៗ​កំព្រា​ឪពុកម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន​សម្ដេច​ទាំង​ពីរ និង​អាជ្ញាធរ​នៅ​មើលថែ​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​លើកឡើង​ថា ការពិត​ក្មួយៗ កំព្រា​ឪពុកម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន​សម្ដេច​ទាំង​ពីរ ព្រមទាំង ជា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត​ស្វាយរៀង តែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា​របស់​ក្មួយៗ ដូចជា​កម្មវិធី​នៅ​ថ្ងៃនេះ ជាក់ស្ដែង​គឺ​ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​នឹង​នៅតែ​បន្ត​ប្រារព្ធ​ជូន​ក្មួយៗ​នា​ឆ្នាំ​ក្រោយៗ​ទៀត ។​

​ការ​ថ្លែង​បែបនេះ​នៅ ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ព្រមទាំង​រៀបចំ​អាហារ​សាមគ្គី​ជូន​ក្មួយៗ​កុមារកំព្រា​ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​នានា​ក្នុង​ខេត្ត​ចំនួន ១៣០​នាក់ ដែល​ធ្វើឡើង​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ដែល​មាន​ការចូលរួម​ពី​លោកស្រី ឌី សុខីទី​ឃា​យុកោ ជា​ភរិយា​របស់​លោក​ហ៊ុន មានិត និង​កញ្ញា ឌី សុភ័ក្រ​បញ្ញា ព្រមទាំង​ក្រុម​ការងារ​ផងដែរ ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច តែងតែ​គិតគូរ​ពី​សុខទុក្ខ ផ្ដល់​នូវ​ភាពកក់ក្ដៅ តាមរយៈ​ការជួយ​ឧបត្ថម្ភ​ទាំង​សម្ភារ ថវិកា គាំទ្រ និង​លើក​ទឹក​ដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់​នៅ​ទូទាំង​ប្រទេស ក៏ដូចជា​នៅ​ខេត្ត​ស្វាយរៀង ។​

​ទន្ទឹមនេះ​លោក​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ គោរព​តាម​ការណែនាំ​របស់​ប្រធាន​មជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និង​ត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យ​ក្លាយ​ជា​ពលរដ្ឋ​គំរូ ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ធនធាន​សម្រាប់​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ លោកស្រី​ឌី សុខីទី​ឃា​យុកោ​និងក្រុមការងារ ក៏​បាន​ចែក​ជូន​នូវ​សម្ភារៈ​សិក្សា និង​ថវិកា​ដល់​ក្មួយៗ​កុមារកំព្រា​ចំនួន​១០៦​នាក់ ក្នុង ១​នាក់ ទទួលបាន​សម្ភា​រះ​សិក្សា និង​ឃី​ត ១​កញ្ចប់ ព្រម​ទាំង​ថវិកា ៥​ម៉ឺន​រៀល ចំណែក​អ្នក​គ្រប់គ្រង​មណ្ឌល ម៉ែ​ដោះ និង​អ្នកបើកបរ ក្នុង​ម្នាក់ៗ ទទួលបាន​ឃី​ត ១​កញ្ចប់ និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ ៕ ដោយ ៖ វ៉ៃ​គោ​

   

spot_img
×