Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​សប្តាហ៍ ដើម​ខែ​ធ្នូ អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ករណី​គ្រឿងញៀន ១៦​លើក ឃាត់ខ្លួន​ជនសង្ស័យ ជាង ៧០​នាក់​

spot_img

​ភ្នំពេញ​ ៖ កងរាជអាវុធហត្ថ​រាជ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​នេះ បាន​ផ្សាយ​ថា រយៈពេល ២​សប្តាហ៍ ចាប់ពី​ដើម​ខែ​ធ្នូ​មក អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវ​បង្ក្រាប​ករណី​គ្រឿងញៀន ជាច្រើន​ករណី មិនតិច​ជាង ១៦​លើក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ប្រហែល​ជាង ៧៦​នាក់ រួម និង​ក្រាម​ពណ៌​ស​ថ្លា ២០៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) នៅ​ចំណុច​ទីតាំង​ផ្សេងៗ​គ្នា ក្នុង​ភូមិសាស្ត្រ​របស់​មូលដ្ឋាន​ខណ្ឌ​ទាំង​១២ ចំណុះ​ក្នុង​បញ្ជាការដ្ឋាន​រាជធានី​ភ្នំពេញ​។

អ្វី​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូល​ជនសង្ស័យ​ប្រុស​ស្រី ២៤​នាក់ រួម និង​ក្រាម​ពណ៍​ស​ថ្លា ១២​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ ដែល​ពួកគេ​ទាំងនោះ ត្រូវបាន កម្លាំង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ,​ខណ្ឌ​ជ្រោយចង្វា រួម​មាន​ការសហការ​ជាមួយ​ការិយាល័យ​ជំនាញ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ តែ​រំលង​មិនទាន់បាន ២​ថ្ងៃ ស្រួលបួល​ផង គឺ​កាលពី​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​និង​កម្លាំង​មូលដ្ឋាន​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ២៤​នាក់​បន្ថែមទៀត ដែល​ជាប់​​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន យកមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការឃុំខ្លួន​បណ្តោះអាសន្ន រងចាំ​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង​បញ្ជូន ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​

​ជាក់ស្តែង នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជ​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ២២​នាក់ រួម និង​ក្រាម​ពណ៍​ស​ថ្លា ៩៤​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។ ពួកគេ​ទាំង ២២​នាក់​នេះ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ,​ខណ្ឌដូនពេញ ,​ខណ្ឌ​ព្រែក​ព្នៅ រួម​មាន​ការសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន នៃ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុងនោះ​រួមមាន ​៖

១/ ឈ្មោះ លី ហ្វា ស៊ី ភេទ​ប្រុស អាយុ ២១​ឆ្នាំ , ២/ ឈ្មោះ លី ទែ​ម ហៅ​យ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​១៥និង៣០​នាទី នៅ​ចំណុច ផ្លូវ​បេតុង​មុខ​បុរី​កម្ពុ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ ៣/ ឈ្មោះ ណត និត​សារ៉ា ភេទ​ស្រី អាយុ ១៧​ឆ្នាំ ,៤/ ឈ្មោះ ណ​យ វ៉ាន់ណេត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៥/ ឈ្មោះ បៀ​ង ថុង​លី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,៦/ ឈ្មោះ ពៅ សុជា​ហាយ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,៧/ ឈ្មោះ គង់ រដ្ឋា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៨/ ឈ្មោះ ឆែម មិនា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,៩/ ឈ្មោះ ខៀវ វណ្ណូ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ,១០/ ឈ្មោះ សុខ សល់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,១១/ ឈ្មោះ ផៃ ផា​រ័ត្ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ ។ ១២/ ឈ្មោះ សារី សា​រ៉ា​យ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,១៣/ ឈ្មោះ ចាន់ ផលិត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ,១៤/ ឈ្មោះ ស៊ីន សា​យ័ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ,១៥/ ឈ្មោះ វ៉ន ញឿន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ,១៦/ ឈ្មោះ ប្រាក់ ចំរើន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,១៧/ ឈ្មោះ ធី វណ្ណា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,១៨/ ឈ្មោះ បូ សាលី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,១៩/ ឈ្មោះ ពៅ សុវត្ថិ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០:៣០​នាទី និង​ម៉ោង​១៥:៣០​នាទី នៅ​ចំណុច ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ២០/ ឈ្មោះ ថៃ សុខ​គ័ង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,២១/ ឈ្មោះ ហេង ចេង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ,២២/ ឈ្មោះ ស្វាយ កែវ​រតនៈ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ,២៣/ ឈ្មោះ ហួរ សាំង​ហៃ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០និង២០​នាទី នៅ​ចំណុច ភូមិ​ខ្ទរ សង្កា​ត​ព្រែកលៀប និង​បន្ទប់​ជួល​០២​ផ្សេងគ្នា ភូមិ​ព្រែក​លៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​ ២៤/ ឈ្មោះ ម៉ិក កុសល់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​២០:៣០​នាទី នៅ​ចំណុច ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្រោម​វិធានការ​ជំនាញ នៃ​ការ​សួរ​ចម្លើយ​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ២៤​នាក់ ខាងលើ បាន​សារភាព​ឲ្យដឹងថា ពិតជា​ជាប់​ករណី​គ្រឿងញៀន​ពិតប្រាកដ​មែន​ ​ហើយ​​គ្រឿង​ញៀន​ទាំងអស់​ក៏​ជា​របស់​ពួកគេ​ផងដែរ ទើប​សមត្ថកិច្ច​អាវុធហត្ថ បាន​ប្រមូល​វត្ថុតាង និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×