Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប ៖ រាជធានី​ភ្នំពេញ​នឹង​នៅ​បន្ត​ជា​កន្លែង​សម្រាប់​ការអភិវឌ្ឍ ភាព​ច្នៃប្រឌិត បន្ត​ជំរុញ​សហគ្រាស​សេរី​មក​ធ្វើ​ការវិនិយោគ​

spot_img

​ភ្នំពេញ​៖​សេចក្តីថ្លែងការណ៍​លោក​បណ្ឌិត MIRCEA CONSTANTINESCU ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប ដោយ​បាន​បញ្ជាក់​ជា​ប្រវត្តិសាស្ត្រ ជា​ថ្ងៃ​ដែល​សភា​ទេសចរណ៍​អឺរ៉ុប បាន​ដាក់បញ្ចូល​ឈ្មោះ​រាជធានី​គំរូ​មួយទៀត ទៅ​ក្នុង​បញ្ជី​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក​។

​ក្នុងន័យនេះ លោក​បណ្ឌិត MIRCEA CONSTANTINESCU បាន​ថ្លែងអំណរគុណ ចំពោះ​ការប្តេជ្ញាចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបំពេញ​នូវ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ និង​ធានា​ឲ្យបាន​ថា​រាជធានី​ភ្នំពេញ​នឹង​នៅ​បន្ត​ជា​កន្លែង​សម្រាប់​ការអភិវឌ្ឍ ភាព​ច្នៃប្រឌិត បន្ត​ជំរុញ​សហគ្រាស​សេរី​មក​ធ្វើ​ការវិនិយោគ និង​ការផ្តួចផ្តើម និង​ការរួមបញ្ចូល សម្រាប់​ផ្តល់​ឲ្យ​អ្នក​ទាំងអស់​គ្នា មក​កាន់​ទីក្រុង ដ៏​ស្រស់ស្អាត​មួយ​នេះ​។​

​ការបញ្ចូល​រាជធានី​ភ្នំពេញ​ជា​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក យើង​ទទួលស្គាល់​ថា​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មិន​គ្រាន់តែ​ជា​ប្រភព​ធនធាន​ប៉ុណ្ណោះ​ទេ តែ​ជា​កត្តាសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ ដែល​ដើរតួ​ជា​ចលករ ជួយ​ប្រទេស​នានា​ក្នុង​ការអភិវឌ្ឍ និង​បង្កើត​ខ្លួនឯង​តាម​វិធី​ផ្សេងៗ​ច្រើន​ជាង​តម្លៃ​សេដ្ឋកិច្ច​។​

​ការចុះបញ្ជី​រាជធានី​ភ្នំពេញ​ជា​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក យើង​បាន​យកចេញ​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន និង​សមិទ្ធផល​មិន​គួរ​ឲ្យ​ជឿនៃ​រយៈពេល​៣០​ឆ្នាំ ចុងក្រោយ ក្នុង​កម្ម​វិធី​ការពារ​វប្បធម៌ និង​បេតិកភណ្ឌ ការធានា​ការអភិរក្ស អភិវឌ្ឍន៍ និង​ការលើកកម្ពស់​សាសនា ប្រពៃណី និង​ទំនៀមទម្លាប់​ផ្សេងៗ​ទៀត​។​

​ក្នុង​សុន្ទរកថា ចំនួន​៤​ទំព័រ លោក​ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប បាន​បន្ថែមទៀតថា បច្ចុប្បន្ន រាជធានី​ភ្នំពេញ​កំពុង​បង្ហាញ​នូវ​កិត្តិ​ស័ព្ទ និង​លក្ខណៈពិសេស​របស់​ខ្លួន​តាមរយៈ ទេសភាព​នៃ​វប្បធម៌ ប្រកប​ដោយ​ភាព​ចម្រុះ​គ្នា ដែល​មាន​លាយឡំ​ដោយ​ធនធានធម្មជាតិ និង​វប្បធម៌​សំបូរបែប​។ តំបន់​ទាំងនោះ​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្តោត​សំខាន់ លើ​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ​ក្នុង​រយៈពេល​ដ៏​យូរអង្វែង ហើយ​ផ្សារភ្ជាប់​ទៅ​នឹង​វប្បធម៌ ដែល​អាច​ផ្តល់​នូវ​របៀប​រស់នៅ​បែប​ប្រពៃណី វប្បធម៌ និង​ធម្មជាតិ​ដែល​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជ្រាលជ្រៅ​។ រាជធានី​ភ្នំពេញ គឺជា​តំបន់​ដ៏​វិសេសវិសាល​មួយ​ដែល​រួមបញ្ចូល​នូវ​បរិបទ​ធម្មជាតិ ដែល​ជា​ចំំ​ណុច​ប្រសព្វ​នៃ​ទន្លេ​ទាំងបី គឺ​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ដែល​ជា​ទន្លេ​តែមួយគត់​លើ​ពិភពលោក​ដែល​ហូរ​ឡើង​ទៅលើ (​ហូរ​បញ្ច្រាស​) រយៈពេល​៦​ខែ​ក្នុង​មួយឆ្នាំ​។​

​ទេសភាព​ធម្មជាតិ​ដ៏​ល្អឥតខ្ចោះ​នេះ​បាន​ក្លាយទៅជា​ទីកន្លែង​វប្បធម៌​ដ៏​មាន​ភាព​សម្បូរ​បែប​មួយ ដែល​រួម​បញ្ចូល​ទាំង​សាសនា និង​កេរ្តិ៍ដំណែល​បេតិកភណ្ឌ​ជាតិ​ដូចជា វត្ត​ឧណ្ណាលោម ដែល​ជា​ទី​សក្ការៈបូជា (​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​១៤៤៣) សម្រាប់​ឧទ្ទិស​បូជា​ដល់​ព្រះពុទ្ធសាសនា ហើយ​ចាត់​ទុក​ជា​ទី​អាសនៈ​នៃ​ព្រះពុទ្ធសាសនា កម្ពុជា នឹង​បាន​ប្រារព្ធ​ពិធី​បុណ្យ​ជា​រៀងរាល់ឆ្នាំ​អស់​រយៈពេល​៥៧៥​ឆ្នាំ​មកហើយ ហើយ​ពុំ​ដែល​អាន់​ខាន​សកម្មភាព​ប្រារព្ធ​ពិធី​បុណ្យ​ម្តង​ណា​នោះ​ទេ​។​

​ទី​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​ឈ្មោះ​មួយ​ទៀត គឺ​វត្តភ្នំ ដែល​បាន​កសាងឡើង​នៅ​ឆ្នាំ​១៣៧២ ហើយ​បាន​ជួសជុល​និង​រៀបចំ​ឡើង​វិញ​ក្នុង​ឆ្នាំ​១៤៣៤ ឆ្នាំ​១៨០៦ និង​ឆ្នាំ​១៩២៦ ហើយ​បាន​ក្លាយជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ និង​ត្រូវបាន​ប្រើ​ជា​ទី​អធិដ្ឋាន តង្វាយ​តូចៗ និង​ទី​សមាធិ​ជាដើម​។ វត្តភ្នំ ជា​ទីកន្លែង ដែល​មាន​ទំនាក់ទំនង​នឹង​រឿងព្រេង​និទាន​នៃ​ជីដូន​ឈ្មោះ​ពេញ និង​ស្ថិត​ក្នុង​សតវត្សរ៍​ទី​១៥ ក្នុង​រាជ្យ​ព្រះបាទ​ពញាយ៉ាត ដែល​បាន​កសាង​រាជធានី​នេះឡើយ​ក្នុង​ទីក្រុង​ភ្នំពេញ ទុក​ជា​ទីកន្លែង​កម្ក​ល់​សព​របស់​ព្រះអង្គ​។ វត្តភ្នំ ត្រូវបាន​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​៧០០​ឆ្នាំ​ចុងក្រោយ ដែល​មាន​រូបសំណាក ព្រះពុទ្ធសាសនា​នៃ​សម័យអង្គរ និង​ក៏​ជា​រាជបល្ល័ង្ក​ដែល​ធ្វើ​ជា​ស្តូប​ដើម្បី​ទុក​បូជា​នៃ​គ្រួសារ​រាជវង្ស​។

​កន្លែង​គោរពបូជា និង​ទីតាំង​វប្បធម៌​ដទៃទៀត ដូច​ជា​វត្ត​លង្កា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​វត្ត​ចំណាស់​មួយ ក្នុងចំណោម​វត្ត​ចំណាស់​ទាំង​៥ ក្នុង​រាជធានី​ភ្នំពេញ (​កសាង​ឡើង​ក្នុង​ឆ្នាំ​១៤២២ )​។ វត្ត​លង្កា កសាងឡើង​ទុក​ជា​ទីកន្លែង​សម្រាប់​ជួបជុំគ្នា សម្រាប់​ព្រះសង្ឃ​កម្ពុជា និង​ព្រះសង្ឃ​ស្រីលង្កា​។ វត្ត​នេះ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​តំណាង​នៃ​កិច្ច​ជំនួប​នេះ​។​

​វត្ត​បទុម​វ​តី ជា​អគារ​សាសនា​ចាស់​បំផុត​មួយ​ដែល​នៅតែ​ជាទី​គោរព​បូជា​ចាប់តាំងពី​ឆ្នាំ​១៤២២ មកម្ល៉េះ និង​ជា​បរិវេណ​ដែល​មាន​ចេតិយ​ចម្រុះ​ពណ៌​រួម​ទាំង​ប្រាសាទ​ពុទ្ធ​បដិមា​។

​វត្ត​កោះ គឺជា​វត្ត​ចំណាស់​មួយ​ក្នុង​ចំណ​ផ​ម​វត្ត​ចំណាស់​ទាំង​៥ ត្រូវបាន​កសាង​ឡើង​នៅ​ដើម​សតវត្សរ៍​ទី​១៥ ចំណែក​វត្ត​នាគ​វ័ន ស្ថិតនៅ​ក្នុង​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​បឹងកក់​។

​រាជធានី​ភ្នំពេញ​មិនមែន​ត្រឹមតែ​ជា​កន្លែង ដែល​មាន​វប្បធម៌ និង​សាសនា​សម្បូរ​បែប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ផងដែរ មានដូចជា ផ្សារ​ទួល​ទំពូង ផ្សារ​ចាស់ ផ្សារកណ្តាល ផ្សារ​រាត្រី និង​បណ្តុំ​ផ្សារ​បុរាណ​ជាច្រើន​ទៀត ដែល​មាន​ការ​ដាក់​តាំង​នូវ​ស្នាដៃ​សិល្បៈ​ជាង​៥០០០​ស្នាដៃ ដោយ​ស្នាដៃ​មាន​ចាប់​ពី​សតវត្សរ៍​ទី​៧​ដល់​សតវត្សរ៍​ទី​១៣ ។ រតនសម្បត្តិ​ទាំងនោះ រួម​មាន​រូបចម្លាក់ សម្លៀក​បំពាក់​របាំ​ក្នុង​សតវត្សរ៍​ទី​១៩ រទេះគោ និង​គ្រែស្នែង​ជាដើម​។​

​លោក​បាន​ថ្លែងបន្តថា​”​ខ្ញុំ​កត់សម្គាល់ឃើញ​ថា សក្តានុពល​វប្បធម៌​ដែល​មិន​គួរឲ្យ​ជឿ​ថា​មាន​នៅក្នុង​រាជធានី​ភ្នំពេ​
​ញ គឺ​សារមន្ទីរ​ជាតិ​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​បោះឆ្នោត​ជា សារមន្ទីរ​ដែល​ពេញនិយម​ជាង​គេ​លើ​ពិភពលោក (WORLD’S FAVORITE MUSEUM) ក្នុងនោះ​មាន​វត្ថុ​មាន​តម្លៃ​សរុប​ប្រមាណ​ជាង ១៤០០០​វត្ថុ​បុរាណ ដែល​ត្រូ​បាន​បង្ហាញ​ដល់​ភ្ញៀវទេសចរ រួម​នឹង​សារ​វប្បធម៌​ផងដែរ​។​

​រាជធាន​ភ្នំពេញ ជា​កន្លែង​ដែល​មាន​ការ​ប្រារព្ធ​ពិធី​ធំៗ​ជាច្រើន ដូចជា​បុណ្យ​អុំទូក​សំពះ​ព្រះ​ខែ ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ បុណ្យ​ពុទ្ធបូជា និង​ពិសាខបូជា​ជាដើម​។ រាជធានី​ភ្នំពេញ ជា​រាជធានី​មួយ ដែល​ផ្តល់​នូវ​ភាពកក់ក្តៅ និង​ការយកចិត្តទុកដាក់​ទៅ​ដល់​ភ្ញៀវ​ទេសចរ ហើយ​វា​ជា​ច្រក​ពិសេស​មួយ​ផ្សារភ្ជាប់​ទៅកាន់​អាស៊ី និង​ជា​ទីកន្លែង​រតន​ពិសិដ្ឋ​មួយ​ផ្តល់​តម្លៃ​ដល់​វប្បធម៌​ផងដែរ​។

​គំនិត​ផ្តួចផ្តើម​នេះ​កំពុង​បង្កើត​ឲ្យ​លេច​ចេញ​រូបភា​ពនៃកា​រ​ស្វាគមន៍ ទៅ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ និង​ជា​រូបភាព​មួយ​ដែល​បង្ហាញ​ថា រាជធានី​ភ្នំពេញ​សក្តិសម​នឹង​ទទួលបាន​។ យើង​អាច​និយាយបាន​ថា ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប បាន​ប្រឈម​នឹង​ការសាកសួរ​សំណួរ​ដ៏​ងាយស្រួល​មួយ​ដែរ​ថា តើ​វា​គឺជា ឬ​មិនមែន​ជា​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​រង្វាន់​រាជធានី​នៃ​វប្បធម៌​និង​ទេសចរណ៍​ពិភពលោក​? ចម្លើយ​ដ៏​វិជ្ជមាន​មួយ គឺ​បាន​ចងចាំ​យ៉ាងច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៃ​រាជធានី​ភ្នំពេញ ដែល​ជា​សក្តានុពល​វប្បធម៌​និង​បេតិកភណ្ឌ​ដ៏​ធំ​មួយ​របស់​រាជធានី​ភ្នំពេញ និង​ផែនការ​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឆ្លុះបញ្ចាំង​ពី​អនាគត ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន និង​សម្រាប់​អ្នក​ដែល​មក​កម្សាន្យ​ក្នុង​រាជធានី​ភ្នំពេញ ទីក្រុង​ដ៏​អស្ចារ្យ ជា​ទីក្រុង​គជ់ ជា​អំណោយ​របស់​កម្ពុជា ទៅកាន់​ពិភពលោក​ទាំងមូល​។​

​ចំណែក​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជួប​សំណេះសំណាល និង​រៀបចំ​ពិធី​លៀង​សាយភោជន៍​ជា​កិត្តិយស​ជូន​ប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​នា​ល្ងាច​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ឆ្នាំ​២០១៧ ក្នុងឱកាស​ដែល​ប្រតិភូ​អញ្ជើញ​មក​ចូលរួម​ពិធី​ផ្តល់​កិត្តិយស​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង ជយ័លាភី​រាជធានី​ភ្នំពេញ​ជា​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក​។​

ក្នុងឱកាស​លៀង​សាយភោជន៍​នោះ​លោក​សាស្ត្រាចារ្យ​បណ្ឌិត អាន​តុ​ន កា​រ៉ា​គា ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​បង្ហាញ​ទស្សនៈ​ថា​៖”​ខ្ញុំ​មាន​មោទនៈភាព និង​ស្រឡាញ់​ភ្នំពេញ​។​ក្នុងនាម​ជា​ទីក្រុង​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក រាជធានី​ភ្នំពេញ​នឹង​នាំ​មក​ឲ្យ​ប្រជាជន​កម្ពុជា​នូវ​ការរីកចម្រើន​។ ក្នុងនោះ លោក​ក៏​បាន​អបអរសាទរ​ចំពោះ​រាជធានី​ភ្នំពេញ​ដែល​ទទួលបាន​កិត្តិយស​នេះ​ដែល​មាន​តម្លៃ​ជា​សាកល​សម្រាប់​ប្រជាជន​កម្ពុជា និង​សម្រាប់​មនុស្សជាតិ​ទាំងមូល​”​។​
​លោក​សាស្ត្រាចារ្យ​អាន​តុ​ន កា​រ៉ា​គា ថ្លែងថា​៖​យើង​កំពុង​ជួបជុំគ្នា​នៅ​ថ្ងៃនេះ​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការតែងតាំង​ជា​៖​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​តេជោ​ហ៊ុន សែន គឺជា​កូន​ប្រុស​នៃ​ប្រវត្តិសាស្ត្រ​ដ៏​មាន​មោទនភាព ហើយ​ក្នុង​កិច្ច​ពិភាក្សា​ដ៏​យូ​ជាមួយ​សម្តេច ខ្ញុំ​តែងតែ​កោតសរសើរ​ចំពោះ​ចំណាប់អារម្មណ៍ និង​បំណងប្រាថ្នា​របស់​សម្តេច​ក្នុង​ការថែរក្សា​ប្រពៃណី​វប្បធម៌​បុរាណ និង​ការការពារ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​។​
​លោក​អាន​តុ​ន កា​រ៉ា​គា បញ្ជាក់ថា​៖​ឥឡូវនេះ​យើង បាន​ប្រគល់​ជូន​សម្តេច​ជា​មួយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​សំឡេង​របស់​យើង ជា​តំណាង​នៃ​សេចក្តីប្រាថ្នា​របស់​មនុស្ស​ជាតិ​នៃ​ពិភពលោក​ដ៏​ល្អ​ប្រសើរ​មួយ​ដើម្បី​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក ជា​អ្នកដឹកនាំ និង​ជា​អ្នកបង្កើត​គោលនយោបាយ​ចក្ខុវិស័យ​របស់​យើង​។​

​ថ្លែង​នាឱកាស​នោះ​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ស្នើសុំ​កិច្ចសហការ​គាំទ្រ ផ្នែក​បច្ចេកទេស​ពី​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​រៀបចំ​ផែនការមេ អភិវឌ្ឍន៍​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ​អម​ជាមួយ​ការផ្សព្វផ្សាយ​រាជធានី​ភ្នំពេញ ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​អឺរ៉ុប និង​ពិភពលោក​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​៕ ដោយ​៖​កូឡាប​

 

spot_img
×