Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង​ដឹក​អ្នកដំណើរ បុក​រះ​ម៉ូតូ​និង​រថយន្ត​ជិត​១០​គ្រឿង ស្លាប់​ម្នាក់​

spot_img

​ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​កើតឡើង​រវាង​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ ពណ៌​លឿង ពាក់​ស្លាក​លេខ រដ្ឋ​៣៧៣.០០០៩ បុក​រថយន្ត​ទី​១ រថយន្ត​ព្រូស ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ២AW-៦៨២៥ ទី​២ រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-១៥៤៧ ទី​៣ រថយន្ត​ព្រូស ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ២AW-៦៨២៥ ទី​៤ ម៉ូតូ​ម៉ាក ZoomerX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FQ-៩៣៦៧ ទី​៥ ម៉ូតូ​ម៉ាក​ម៉ាក​គុប​ជ្រុង​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ ១J-០៧៣៨ ទី​៦ រថយន្ត​កាមរី​គូថ​ស្វិត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​២E-៤១៨ ទី​៧ រថយន្ត​ISUZU ពណ៌​ត្រីអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ២៦៧១២ ទី​៨ រថយន្ត​បា​ឡែន​ពណ៌​ស្ករ​មួយគ្រឿង តែ​ម្ចាស់​មិន​ទាមទារ ទី​៩ ម៉ូតូ​ម៉ាកវ៉ែវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BL-២១៩០ ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ។​

​ហេតុ​ការ​នេះ​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែ ធ្នូ ឆ្នាំ ២០១៨​នៅមុខ​ផ្ទះ​លេខ​៥៤៣ ស្ថិតនៅ​ភូមិ​ត្នោតជ្រំ​៤ ផ្លូវ​៣៧១ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ស្គាល់ឈ្មោះ នៅ វណ្ឌ​ឌី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នា​គារ ស្នាក់​នៅផ្ទះ​លេខ​១៧​អា ផ្លូវ​៣៣​បេតេ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដែល​ជិះ​ម៉ូតូ​ម៉ាកវ៉ែវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BL-២១៩០ ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែងកើតហេតុ និង​ម៉ូតូ​បុក​ចូល​កន្លែង​ផ្ទះ​កាត់​កញ្ចក់ និង​ដួល​បោក​ក្បាល​ស្លាប់ ។​

​សមត្ថកិច្ច​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បណ្ដាលឲ្យ​រង​ការខូច​ខាត​មាន​រថយន្ត​និង​ម៉ូតូ​១០​គ្រឿង និង​មាន​អ្នក​របួស​ធ្ងន់​ស្រាល​៣​នាក់ បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ និង​ស្លាប់​ម្នាក់ និង​ឃាត់​អ្នកបើក​រថយន្ត​បង្ក ឈ្មោះ ស៊ីម ណាត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​ឲ្យ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត ចំណែក​សព​ជនរងគ្រោះ បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​សូមបញ្ជាក់​ថា នា​ពេលកន្លងមក លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ ឲ្យ​អប់រំ​ណែនាំ​ឲ្យ​អ្នកបើកបរ រថយន្ត​ទាំងអស់​ឲ្យ​ចេះ​ស្រឡាញ់ រថយន្ត​ក្រុង​ឲ្យ​ដូច​រថយន្ត​ផ្ទាល់ខ្លួន ត្រូវមាន​ក្រមសីលធម៌ គោរព​ច្បាប់​ចរាច​រណ៍ និង​មាន​ការយោគយល់ ឲ្យបាន​ច្រើន​ដើម្បី​កាត់បន្ថយ ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរ​ផងដែរ ៕ ដោយ ៖ រចនា​

   

spot_img
×